អស្មិមានះគឺមានះដល់កំពូលសុខចិត្តស្លាប់

C

អស្មិមានះគឺមានះដល់កំពូលសុខចិត្តស្លាប់ដើម្បីការពារការយល់ឃើញរបស់ខ្លួនឥតកែប្រែ។
តណ្ហា បានដល់សេចក្តីប្រាថ្នាមិនចេះឆ្អែតមិនចេះស្កប់ស្កល់ ព្រោះតែការយល់ឃើញនិងការប្រកាន់ ឲ្យតែមានអ្នកណាហ៌ានជំទាស់នឹងតណ្ហារបស់ខ្លួនគឺចាត់ទុកអ្នកនោះថាជាសត្រូវសីុសាច់ហុតឈាមតាមសងសឹកមិនលែង។
ឧបាទាន គឺការប្រកាន់មាំ ប្រកាន់ហួងហែងមិនងាយលែង ប្រកាន់ការគិតឃើញរបស់ខ្លួន ប្រកាន់ពួជប្រកាន់ជាតិត្រកូលប្រកាន់វណ្ណះពណ៌សំបុរជាដើម។
ដើម្បីបំបែកឬរំលត់ធម៌នេះត្រូវមើលឲ្យឃើញពីសច្ចះធម៌ បីយ៉ាង អ្វីៗមិនទៀងទាត់មួយ លោកនេះជានិរន្តរភាពនៃបំរែបំរួល អ្វីៗជាទុក្ខមួយ និង អ្វីៗទាំងអស់ក្នុងលោកគឺកើតឡើងពីធាតុផ្សំទេវាអត់មានខ្លួនឯងឡើយ នេះជាកំពូលនៃបរមត្ថធម៌។នរជនណាមិនដឹងពីបញ្ហានេះគឺជាអភ័ព្វបុគ្គល !!!
សូមកុំមានការគំគួនតាមសងសឹកគ្នាព្រោះតែការយល់ឃើញ !សូមឈ្នះការយល់ឃើញដោយការយល់ពីសច្ចះធម៌!
អធិករណ៍ទាំងឡាយកើតឡើងព្រោះទិដ្ឋិនិងអវិជ្ជា !វារំងាប់បានដោយវិជ្ជាគឺត្រៃល័ក្ខណធម៌ឬវិបស្សនាវិជ្ជា សូមហាត់រៀនទាំងអស់គ្នាដើម្បីបានក្តីសុខរៀងៗខ្លួន ។

Comments