សេចក្តីព្យាយាមនៅក្នុងលោក

C

សេចក្តីព្យាយាមនៅក្នុងលោក ស្មើដោយសេចក្តីព្យាយាមរក្សាចិត្តមិនឲ្យគិតខុសមិនមានឡើយ បុគ្គលគប្បីថែរក្សាចិត្តរើខ្លួនឲ្យរួចចេញពីភព ឲ្យដូចជាដំរីរើបម្រះចេញពីភក់ដូច្នោះដែរ ។ ការតាមមើលចិត្តមិនមែនធ្វើលេងៗហើយគិតថាបានរួចខ្លួននោះទេ ព្រោះម៉្ងៃៗពីកើតទៅទល់នឹងថ្ងៃស្លាប់ ចិត្តកើតឡើងគ្មានអ្វីក្រៅពីអកុសលមូលទាំង១២គឺ លោភៈ៨ដួង ទោសៈ២ដួង និងមោហៈ២ដួងនេះទេ ដែលសុទ្ធតែប្រកបដោយទិដ្ឋិ(សោមនស្សឬឧបេក្ខាសហគតំទិដ្ឋិសម្បយុត្តទាំងអស់) ។ ដើម្បីចាត់ការជាមួយវាទាល់តែមានសតិ និង បញ្ញារឺងមាំដែលកើតពីសីល សមាធិ វិបស្សនា បានទៅរួច ។

Comments