ជួយមនុស្សអាត្មានិយម

C

ជួយមនុស្សអាត្មានិយមដោយការគោរពហើយលះបង់ភាពត្រូវគ្រប់យ៉ាងឲ្យទៅគេចុះ ព្រោះមនុស្សអាត្មានិយមគេចង់បានតែពាក្យត្រូវ ពាក្យសរសើរ នឹងការគោរពរាប់អានយកចិត្តទុកដាក់ដល់គេទេ យើងលះបង់ឲ្យទៅគេចុះ ! ។ ច្បាប់កម្មផលបង្ហាញថា បើចង់បានអំពើសប្បុរសត្រូវធ្វើអំពើសប្បុរសចេញពីជំរៅចិត្តគ្រប់ទីកន្លែង ចង់បានភាពស្មោះត្រង់ ត្រូវធ្វើអំពើស្មោះត្រង់គ្រប់ទីកន្លែង ចង់លុបបំបាត់ចិត្តច្រណែនត្រូវរីករាយតាមភាពមានបានរបស់អ្នកដទៃ ធ្វើល្អថ្ងៃនេះគឺដើម្បីលុបបំបាត់រឿងមិនល្អពីម្សិលមិញ លោកនេះគ្មានភាពគ្រប់គ្រាន់ទេ អ្នកត្រូវធ្វើអំពើល្អគ្រប់ទីកន្លែង នៅទីបំផុតអ្នកនឹងរកឃើញផ្លូវរបស់ព្រះ ដែលមិនមែនជាផ្លូវត្រូវប្រឈមមុខដាក់គ្នា មិនមែនជាវិធីលើកតម្កើងខ្លួនឯងហើយបន្ទាបបន្ថោកអ្នកដទៃ ទាំងមិនមែនជាគន្លឹះដើម្បីតាមចាប់កំហុសគ្នាឡើយ ! ។
១- អ្នកណាជាប់ អ្នកនោះដេកមិនលក់ ! អ្នកណាស្អិតអ្នកនោះប្រឡាក់ ! ។ ព្រះធម៌គឺដើម្បីលះរាល់ជាប់ និងជាវិធីលាងជំរះកុំឲ្យស្អិត ។
២- រៀនធម៌ បដិបត្តិធម៌ បើនៅតែជាប់ នៅតែស្អិត ត្រូវដូរការសេពគប់ ដូរកម្មដ្ឋាន ដូរទីកន្លែងចេញ ។

Comments