នៅក្នុងពិធីបុណ្យអុំទូកក្នុងខេត្តមណ្ឌលគិរី មានការរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ តាំងពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តី បណ្តែតប្រទីប ការបាញ់កាំជ្រួច នៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ដែលធ្វើឱ្យទាក់ទាញទេសចរជាច្រើន។ ជាមួយគ្នានេះ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តមណ្ឌលគិរី ទទួលទេសចរជាង ៣ម៉ឺននាក់។ ទិន្នន័យនេះ ថយចុះប្រហែល៣,៨៣ភាគរយ ធៀបនឹងបុណ្យអុំទូកឆ្នាំ២០២១។
យ៉ាងណាមិញ តំបន់ភូមិភាគឦសានខេត្តរតនគិរី ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តចំនួន ១៩ ១២៨នាក់។ ចំនួនភ្ញៀវទេសចរក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ៦,៣៩ភាគរយ ក្នុងនោះភ្ញៀវជាតិកើនឡើង៦,៣៧ភាគរយ ភ្ញៀវអន្តរជាតិកើនឡើង១២,៧៧ភាគរយ បើធៀបនឹងឆ្នាំ២០២១ ទទួលបានទេសចរចំនួន១៧ ៩៧៩តែប៉ុណ្ណោះ។
បន្ថែមពីនេះ ធម្មជាតិ អាកាសធាតុល្អ និងតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀតបានទាក់ទាញដល់ភ្ញៀវទេសចរពីតាមបណ្ដាខេត្តនានា ទៅកម្សាន្តនៅខេត្តរតនគិរីយ៉ាងច្រើនកុះករ៕

