ពេញចិត្ត !
សិក្សាព្រះធម៌គឺដើម្បីឲ្យចេះពេញចិត្ត ពេញចិត្តនឹងជីវិតខ្លួនឯង ពេញចិត្តនឹងចាស់ ពេញចិត្តនឹងឈឺ ពេញចិត្តនឹងស្លាប់ ពេញចិត្តនឹងអ្វីដែលខ្លួនបានជួប ពេញចិត្តនឹងអ្វីដែលខ្លួនបាត់បង់ ពេញចិត្តនឹងរូប ពេញចិត្តនឹងសម្លេង ក្លិនរស សម្ផស្សពាល់ត្រូវកាយ ! បើនៅតែពេញចិត្តខ្លះ មិនពេញចិត្តខ្លះ ជីវិតនៅតែមិនមានក្តីសុខរហូត ! ។ ទំនុកចិត្តមិនមែនមកពីគេចូលចិត្តយើងនោះទេ ទំនុកចិត្តគឺយើងនៅតែរីករាយ ទោះបីជាគេមិនចូលចិត្តយើងក៏ដោយ ! បើអ្នកមិនអាចផ្លាស់ប្តូរអ្វីបាន ត្រឹមតែព្រមទទួលក៏គ្រប់គ្រាន់ដែរ ។

