Lionel Messi អាចនិងពាក់អាវលេខ 10 របស់ខ្លួនក្នុងរដូវកាល 2022-2023 

C

Lionel Messi អាចនិងពាក់អាវលេខ 10 របស់ខ្លួនក្នុងរដូវកាល 2022-2023 

     ដោយសារតែការផ្លាស់ប្តូរកីឡាករនៅក្នុងក្រុមរបស់ PSG សម្រាប់រដូវកាល 2022-2023 អាចបើកលទ្ធភាព Messi ដែលបានពាក់អាវលេខ 30 របស់ PSG ចាប់តាំងពីគាត់មកដល់ក្នុងឆ្នាំ 2021 ប្តូមកលេខ 10 របស់គាត់វិញនៅរដូវកាលក្រោយ ។ ក្នុងរដូវកាល2021 គាត់មិនអាចពាក់លេខ 10 បានដោយសារលេខអាវត្រូវបានកាន់កាប់ដោយកីឡាករ Neymar រួចហើយ។ កីឡាករលេខ 11 បច្ចុប្បន្នរបស់ PSG គឺ Angel Di Maria ដែលនឹងត្រូវចាកចេញពី Paris Saint-Germain នៅពេលកុងត្រារបស់គាត់ផុតកំណត់នៅចុងខែមិថុនានេះដែលបើកលទ្ធភាពឱ្យ Neymar ប្តូរពីលេខ 10 មកលេខ 11ហើយកីឡាករ Messi អាចប្តូរមកលេខ 10 របស់គាត់។ 
    គួគួរបញ្ចាក់ផងដែរថាពេល Messi និង Neymar លេងជាមួយគ្នានៅ Barcelona Messi ពាក់លេខ10 និង Neymar លេខ 11។ គិតត្រឹមថ្ងៃនេះ មិនមានពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្តូរលេខក្រុម PSG ណាមួយឡើយ។ ជាការពិតណាស់ វាហាក់ដូចជាទំនងដែល Messi ឬ Neymar នឹងប្តូរលេខសម្រាប់រដូវកាល 2022-23 តែកីឡាករ Leonel Messi ធ្លាប់បានបង្ហាញអាវលេខ 10 របស់ខ្លួនសម្រាប់ PSG ក្នុងការប្រកួតកន្លងទៅហើយដែរ។

Comments