បុណ្យជាឈ្មោះនៃសេចក្តីសុខ សត្វលោកសុទ្ធតែស្រឡាញ់សុខ ស្អប់ទុក្ខ ហេតុនេះទើបខំនាំគ្នាធ្វើបុណ្យ ។ តែអវិជ្ជានិងតណ្ហា បានបិទបាំងមិនឲ្យគេធ្វើបុណ្យបានត្រឹមត្រូវឡើយ ធ្វើបុណ្យដោយតណ្ហាក៏មាន ធ្វើបុណ្យដោយអំនួតក៏មាន ធ្វើបុណ្យដើម្បីលុបលាងវិប្បដិសារីយ៍ក៏មាន តែយ៉ាងណាក៏ដោយការបានធ្វើក៏ប្រសើរជាងអត់ អ្នកខ្លះចាំតែទើស តែខ្លួនឯងមិនដែលបានធ្វើអីសោះក៏មាន។បុណ្យជាធម្មជាតិលាងជំរះចិត្តឲ្យល្អផូរផង់ មិនត្រូវធ្វើបុណ្យឲ្យល្អក់ចិត្តឡើយ បុណ្យជាហេតុជិតនៃព្រះនិព្វាន ព្រោះដើម្បីរៀនលះកំណាញ់ដូរយកមេត្តាករុណាមកវិញ ជួយឲ្យអ្នកដទៃមានក្តីសុខ ។
បុណ្យធ្វើបានល្អដរាបណាចិត្តតាំងនៅក្នុងបុញ្ញកិរិយាវត្ថុ១០គឺចិត្តនៅក្នុងមហាកុសល៨ ។

