វិចារណៈញ្ញាណគឺជាអំណាចរបស់មនុស្ស វាជាប្រភេទមួយនៃប្រព័ន្ធ GPS ( Good practice spiritual )សម្រាប់ឲ្យយើងរុករកឋាមពលដែលមាននៅក្នុងខ្លួន វាជួយបង្កើតអំណាចផ្លូវចិត្ត ។មានការហ្វឹកហាត់៤យ៉ាងដើម្បីជួយដល់កម្លាំងវិចារណៈញ្ញាណ ៖
១-សមាធិៈ ជាការសម្រាកការគិត កុំឲ្យconscious ញាប់ញ័ររំខានដល់Subconscious ធ្វើការ ជាការស្រូបយកឋាមពលដែលនៅជុំវិញខ្លួន ផ្សារភ្ជាប់ជាមួយធម្មជាតិនិងលំហូរនៃសកលលោក។
២- អធិដ្ឋានកម្លាំងចិត្តៈ ព្រះពុទ្ធលោកពន្យល់ ឲ្យតាំងចិត្តបួងសួង ទាមទារឬហៅអំពាវពីចក្រវាឡ ដើម្បីសួររកដំណោះស្រាយ ឧ ដោយអំណាចបុណ្យកុសលដែលខ្ញុំបានបំពេញហើយ ចូរបង្ហាញផ្លូវដល់ខ្ញុំ ..... សូមឲ្យខ្ញុំបានឆ្លងកាត់ឧបសគ្គដ៏ធំនេះជាដើម។
៣- ផ្លាស់ប្តូរហ្រ្វេកង់រលកសញ្ញាៈ គឺជាការផ្លាស់ប្តូរការគិតពីអវិជ្ជមានទៅវិជ្ជមាន ជាទំលាប់មិនល្អរបស់យើង ពេលយើងមានបញ្ហា យើងតែងគិតផ្តោតទៅលើការឈឺចាប់ដោយសារបញ្ហាច្រើនជាងការគិតផ្តោតទៅលើដំណោះស្រាយ ឧ មានឪពុកមិនយល់ចិត្ត គាត់តែងតែមើលមិនឃើញអំពើល្អរបស់យើង យើងបែរជាគិតកំសត់ឈឺចាប់ខ្លោចផ្សារ ហើយខឹងស្អប់តបតគាត់ ការប្តូររលកសញ្ញាប្តូរការគិតដូចជាគិតថា កិច្ចរបស់យើងគឺការតបគុណ គាត់មិនទទួលគឺជារឿងរបស់គាត់ ឬ គិតថា នេះអាចជាកម្មពៀរមកពីមុន ដែលយើងត្រូវតែរំងាប់ដោយការមិនចងពៀរ ហាត់ផ្សាយសេចក្តីស្រឡាញ់ទៅគាត់ជាដើម។ល។
៤-ការសម្រាកលំហែរនិងការទទួលទានអាហារមានសុវត្ថិភាព ធ្វើចិត្តឲ្យទូលាយមិនមានសំពាធ ទៅណាកុំយកការទាស់ចិត្តទៅជាមួយ ។ទាំងនេះគឺជាការជួយខ្លួនឯងយ៉ាងមានប្រសិទ្ធិភាព ! ។តើអ្នកមានគំនិតអ្វីជួយបន្ថែមទេ ? ឬ អ្នកធ្លាប់មានពិសោធអ្វីខ្លះលើបញ្ហានេះទេ ? សូមជួយបញ្ចេញមតិផង !

