ខឹងនាំឲ្យបញ្ញាចុះទន់ខ្សោយ គំនុំគុំគួនសងសឹកនិងការស្អប់ខ្ពើម នាំឲ្យបាត់បង់ការសន្និដ្ឋានដោយយុត្តិធម៌ មិនអាចរកភាពត្រឹមត្រូវឃើញឡើយ កុំស្អប់សត្រូវ ត្រូវចេះបម្លែងឲ្យកើតជាប្រយោជន៍វិញ ។ ពេញមួយជីវិត បើដឹងតែដើរសុីចាយសប្បាយតាមចិត្តអត់គិតអនាគតកូនចៅ តើថ្ងៃមុខនឹងទៅជាយ៉ាងណា ? ។ ទីបំផុតមិនដឹងថាពេលវេលារស់នៅត្រូវធ្វើដូចម្តេច ? អ្វីទាំងនេះមិនមែនគេមិនដឹងនោះទេ ប៉ុន្តែអ្នកខ្លះប្រើវាជាមធ្យោបាយបំភ្លេចទុក្ខ រួចហើយព្រមធ្វើជាមិនដឹង ធ្វើខ្លួនជាមនុស្សអស់បញ្ហា ទីបំផុតបញ្ហាគរពូនកាន់តែធំឡើងរហូតដល់ថ្នាក់ដោះស្រាយលែងបាន ក៏សម្រេចចិត្តរត់ចោលជីវិតតែម្តងទៅ ! ។ ត្រូវចងចាំជានិច្ចថាៈ បើផ្លូវខាងមុខគឺជាផ្លូវធ្លាក់ជ្រោះមានគ្រោះថ្នាក់ ថយក្រោយចូលតាមក្លោងទ្វារវត្តវិញទៅ ព្រះនៅគង់ចាំអ្នកជានិច្ច ឲ្យតែអ្នកបើកចិត្តទទួលព្រះអង្គ ។

