ការរស់នៅក្នុងព្រៃដែលគ្មានលុយ គ្មានអ៊ីនធឺណែត(Internet) គ្មានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ជាដើមនោះ សម្រាប់តារាចម្រៀងរូបនេះ គឺពិតជាអាចរស់នៅជាមួយធនធានធម្មជាតិដ៏ស្រស់ស្អាតទាំងនេះដែលពោរពេញទៅដោយសេចក្តីសុខជាមួយនឹងភាពស្រស់បំព្រងនៃសម្រស់ធម្មជាតិ។ តារាចម្រៀងអាជីពរូបនេះបានរៀបរាប់យ៉ាងដូច្នេះ៖ « នៅពេលដើរ[ក្នុងព្រៃ] យើងមានអារម្មណ៍ដាក់ក្នុងជីវិតថា ប្រសិនបើជីវិតខ្ញុំនៅរស់ជាមួយធម្មជាតិអ៊ីចឹង! [តើ]ខ្ញុំអាចរស់នៅបានទេ? សម្រាប់ខ្ញុំគឺពិតជាអាចរស់នៅបាន។ ហើយខ្ញុំមានសេចក្តីសុខម្យ៉ាងទៀត គឺគ្មានអ្វីរំខានខ្ញុំ ដោយខ្ញុំឮតែសំឡេងធម្មជាតិ ដែលស្រស់ស្រាយ និងបរិសុទ្ធសម្រាប់ខ្ញុំ»។
ជាមួយនឹងគ្នានេះ កញ្ញា មាស សុខសោភា ក៏បានចែករំលែកបទនូវពិសោធន៍របស់ខ្លួនក្នុងការដើរព្រៃដល់អ្នកគាំទ្រនិងសិល្បៈករនានា គួរតែផ្តល់ពេលវេលានិងចំណង់ចំណូលចិត្តឱ្យខ្លួនឯង ដែលលោក-អ្នកមិនធ្លាប់ធ្វើ ឬក៏មានគំនិតចង់ធ្វើនោះ គឺត្រូវតែធ្វើដើម្បីបំពេញនូវសេចក្តីសុខពិតប្រាកដរបស់ខ្លួនឯង។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា មាស សុខសោភា បានអំពាវនាវដូច្នេះ៖ «សូមឱ្យបងប្អូនយើងសាកដើរលេងកម្សាន្តក្នុងព្រៃពិតប្រាកដ...។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាសាកល្បងដើរក្នុងព្រៃឱ្យបានម្តងក្នុងមួយជីវិត កុំឱ្យរំលង ទោះថាស្រលាញ់ ឬមិនស្រលាញ់ក៏ដោយ ព្រោះវាជាពេលវេលាក៏កម្រណាស់ សម្រាប់ជីវិត»៕

