ចូរប្រើប្រាស់ស្នាមញញឹមដើម្បីធ្វើឲ្យជីវិតបានប្រសើរឡើង ! រាងកាយ មុខមាត់ ទឹកមុខ សុទ្ធតែបានឆ្លុះបញ្ចាំងពីការគិតរបស់យើង បើផ្លូវចិត្តគ្មានតុល្យភាពនិងមិនរឹងមាំ នោះនៅលើទឹកមុខនិងរូបកាយ ហាក់បីដូចជាមានទំងន់រាប់តោនកំពុងរែកពុន ។ មនុស្សម្នាក់មកពីចំងាយ ខឹងអ្នកជាខ្លាំង មកដល់ជិតអ្នកភ្លាម ស្រាប់តែអ្នកញញឹមដាក់យ៉ាងស្រស់ថ្លា គេបានបាត់បង់កំហឹងសឹងតែជាងពាក់កណ្តាល ! ការប្រជុំជជែកគ្នាដោយញញឹមធ្វើឲ្យបរិយាកាសធូរស្រាលបានផលល្អណាស់ ។ អ្វីៗ កំពុងប្រកួតប្រជែងជាមួយអ្នក អ្នកត្រូវតែញញឹមហើយមិនអាចចុះខ្សោយបានទេ ហើយក៏មិនអាចបង្កើតភាពអំនួតដាក់គេឯងបានដែរ ! កុំឲ្យមោទនភាពគ្រប់គ្រងអ្នកបានឲ្យសោះ វាជាខ្មោចបិសាចទេ ! មនុស្សទន់ខ្សោយតែងប្រែប្រួលចរិតដោយសារលុយគ្របសង្កត់ជានិច្ច ។ ការគួរសមគឺជាមធ្យោបាយទំនាក់ទំនងដ៏សំខាន់បំផុតរបស់មនុស្ស ! ខ្មែរមានប្រពៃណីដ៏ល្អនេះនៅក្នុងលោក មិនមែនញញឹមព្រោះតែលុយនោះទេ ! ។

