ប្តេជ្ញាធ្វើឲ្យបានក្នុងឆ្នាំថ្មី !
១- អតីតកាលណាដែលអាចជាមេរៀនចាំយកតាមខ្លួន កុំឲ្យអតីតកាលតាមធ្វើទារុណកម្មបន្តទៀត ។ ២- កុំឲ្យភាពខ្ជិលច្រអូសសុីពេលវេលាធំបំផុតក្នុងជីវិត ព្រោះខ្ជិលគឺជាជម្ងឺរាតត្បាតយ៉ាងសាហាវ ខ្ជិលគឺជាការបាត់បង់ពេលវេលា វាក៏ជាថៅកែនៃការដេកគិតស្រមៃពង្រីកបញ្ហាផងដែរ ។ ៣- ឈប់ស្តីបន្ទោសឲ្យខ្លួនឯង កុំទុកខ្លួនឯងជាជនរងគ្រោះព្រោះតែមនុស្សម្នាក់ ឬ ព្រោះតែកាលៈទេសៈណាមួយ ។ ៤- ឈប់វង្វេងជាមួយក្តីសង្ឃឹមនិងការរំពឹងទុកខ្ពស់ពេក នាំឲ្យបាត់បង់ភាពរីករាយក្នុងការរស់នៅ ព្យាយាមធ្វើឲ្យច្រើនជាងក្តីរំពឹង ដែលនាំឲ្យមានក្តីរំភើបកាន់តែខ្លាំងនៅថ្ងៃមុខ ។ ៥- កុំប្រើជីវិតលើសលុបក្នុងប្រព័ន្ធឌីជីថល សូមប្រើវាដើម្បីជាការសិក្សា ឬ ប្រើនៅពេលដែលត្រូវការ កុំឲ្យប្រឈមមុខជាមួយអន្តរកម្មរវាងផ្នែករូបវិទ្យាគីមី មកស្វែងរកសកម្មភាពធម្មជាតិក្នុងជីវិតឲ្យបានកាន់តែច្រើនវិញប្រសើរជាង ។ ៦- កុំស្វែងរកមនុស្សល្អឥតខ្ចោះ វាគ្មាននៅនៅក្នុងលោកនេះទេ ចូរស្វែងរកខ្លួនឯងក្នុងផ្លូវវិជ្ជមានវិញ ។

