អមនុស្សឬខ្មោចព្រាយអាចធ្វើឲ្យយើងឈឺបាន

C

តើខ្មោចព្រាយអាចធ្វើឲ្យយើងឈឺ ឬ អាចច្រានម៉ូតូ កង់ ឲ្យដួល ឬ ឲ្យក្រឡាប់ឡានបានទេ ?។
អមនុស្សឬខ្មោចព្រាយអាចធ្វើឲ្យយើងឈឺបាន ក្នុងវិសុទ្ធិមគ្គសម្តែងថា អមនុស្សធ្វើបាណាតិបាត ដោយលូកដៃច្របាច់បេះដូង មួលពោះវៀន ខ្ទប់ដង្ហើមជាដើម មកពីយើងនិយាយអីខុសគេប្រកាន់ ឬ យើងទៅកន្លែងគេហើយមិនគោរពគេជាដើម ។ អមនុស្សអាចច្រានម៉ូតូ អូសឡានឲ្យក្រឡាប់បាន ដោយសណ្ឋិតចូលអ្នកបើក ឬ មួយក៏អាចមកពីយើង ខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯងដែរ ។ បើមិនជឿទេក៏ហីទៅ មិនបង្ខំទេ ! ប៉ុន្តែប្រយ័ត្នមានគ្រោះថ្នាក់ព្រោះតែការមិនដឹងពីរឿងនេះណា ។

Comments