ចំណងចងភ្ជាប់ខ្លួន

C

១.មានមនុស្សមួយចំនួនតែងតែយកចំណងអតីតកាលមកចងរុំព័ទ្ធខ្លួន មិនឱ្យឆ្ពោះទៅមុខ ជាពិសេសមិនអាចធ្វើឱ្យខ្លួនអាចឈានទៅរកពន្លឺនៃភាពស្រស់ស្អាតនៃបច្ចុប្បន្ន។ កាលដែលធ្វើបែបនេះ វាហាក់ដូចជាអ្នកកំពុងតែធ្វើបាបខ្លួនឯង និងអោបក្រសោបស្ពាយនូវរឿងរ៉ាវក្នុងអតីតកាលមិនឥតបានការ។
២.មនុស្សមួយចំនួន យកអំនួតនិងមានះមកចងខ្លួន។ តើវាជាការចងដូចម្តេច? ក្នុងន័យនេះចង់មានន័យថាមនុស្សដែលយកអំនួត និងមានះមកចងភ្ជាប់នឹងខ្លួន រមែងមិនទទួលយកភាពស្ថាបនា និងគំនិតល្អពីអ្នកដទៃនោះទេ ដោយខ្លួនមានអំនួតថាគ្មាននរណាស្មើខ្លួនឡើយ។
៣.អ្នកខ្លះយកពាក្យសម្ដីអ្នកដទៃមកចងខ្លួន។ នៅពេលដែលអ្នកដទៃ និយាយមិនល្អពីអ្នក ឬនិយាយបង្អាក់បង្អង់អ្នក ចូរកុំសូវយកចិត្តទុកដាក់នឹងពាក្យឥតប្រយោជន៍ទាំងនោះពេក។ ពាក្យមួយគេថា បើអ្នករវល់តែរើសដុំដីគប់ឆ្កែដែលកំពុងព្រួស តើពេលណាបានអ្នកដើរដល់គោលដៅ។

Comments