ការហាត់គ្រប់គ្រងចិត្ត

C

សមាធិ មិនមែនដើម្បីមើលឃើញឋានសួគ៌ ឋាននិព្វានអ្វីនោះទេ វាជាការហាត់គ្រប់គ្រងចិត្ត ហាត់សម្រាកកាយចិត្ត ដើម្បីបញ្ចប់ទុក្ខសោកដោយសារតែគំនិតឥតរបៀបរបស់ខ្លួន ។ មនុស្សទូទៅតែងនិយាយថា គេរវល់ណាស់មិនអាចធ្វើសមាធិបានទេ ប៉ុន្តែទោះជារវល់យ៉ាងណា ក៏គេនៅមានពេលដកដង្ហើមនៅឡើយទេ តែគេដកដោយមិនដឹងខ្លួន សមាធិគឺជាការដកដង្ហើមក្នុងសភាពដឹងនេះឯង ដឹងខ្យល់ចេញ ដឹងខ្យល់ចូល មិនមែនដកទាំងមិនដឹងនោះទេ ។ លើកលែងតែអ្នកខ្លះដែល រវល់រកតែពេលដកដង្ហើមគ្មាន គឺរវល់រកខ្យល់នៅលើគ្រែពេទ្យរហូតលែងដឹងខ្លួនបាត់ទៅហើយ​ ទើបលែងធ្វើសមាធិកើត ក្រៅពីនេះធ្វើបានទាំងអស់ ។ ការដកដង្ហើមទាំងមិនដឹងខ្លួន គឺជាការរស់នៅក្នុងក្តីប្រមាទ ព្រោះគ្មានស្មារតីដឹងទាន់គំនិត ដូចបើកដៃឲ្យចោរ លោភៈ ទោស់ៈ មោហៈ គ្រប់គ្រងបានគ្រប់ទីកន្លែង ឬ ចូលតាមទ្វារទាំង៦បានគ្រប់ពេលវេលា ។

Comments