ត្រូវពិនិត្យចលនាការគិតឲ្យជាប់

C

ត្រូវពិនិត្យចលនាការគិតឲ្យជាប់ ចិត្តមួយដួងកើតឡើងដើម្បីគិត ត្រូវដឹង ! តើការគិតនេះ វានាំឲ្យយើងរីករាយទេ ? តើការគិតបែបនេះវានាំក្តីសុខ ឬ នាំទុក្ខមកឲ្យយើង ? បើយើងតូចចិត្តនឹងមុខខ្មៅ ច្រមុះធំ យើងគួរគិតថា ចុះបើយើងអត់ត្រចៀកឬខ្វាក់ភ្នែក តើដូចម្តេចវិញ ? បើស្បែកជើង យើងមិនស្អាត យើងគួរគិតថា បើយើងអត់ជើងវិញតើយ៉ាងណា ? បើយើងគ្មានពេជ្រពាក់នឹងគេ យើងគួរគិតថា ពេជ្រគឺជាគ្រឿងប្រហារដ៏សាហាវយង់ឃ្នង វានៅលើរូបកាយអ្នកណា អ្នកនោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបានគ្រប់ពេល នេះជាវិធីផ្លាស់ប្តូរការគិតពីអវិជ្ជមាន ទៅវិជ្ជមាន គិតយ៉ាងណាកុំឲ្យចិត្តក្តៅក្រហាយរាយមាយ ដែលនាំមកនូវទុក្ខតាមផ្លូវចិត្តខ្លួនឯងអត់ប្រយោជន៍ ។

Comments