សួនគំនិត !

C

សួនគំនិត !
១- កុំទុកចិត្តពេក ​កុំស្រឡាញ់ពេក កុំរំពឹងទុកខ្ពស់ពេក កុំសង្ឃឹមពេក ព្រោះពាក្យពេកនេះវានាំឲ្យឈឺចាប់ពេកដែរ ។
២- លោកនេះគេមិនចាំបាច់ជ្រើសរើសចំណងអ្វីមកបន្ថែមទៀតទេ ព្រោះជីវិតខ្លួនឯងមួយនេះគឺជាចំណងរួចស្រេចបាត់ទៅហើយ ។
៣- ទម្លាប់អាក្រក់របស់គូស្នេហ៍ គឺពេលមានបញ្ហាមិនគិតពិភាក្សាគ្នាទេ បែរជានាំគ្នាដេកគិតពង្រីកបញ្ហារៀងខ្លួនទៅវិញ ។
៤- កុំទុកចិត្តអ្នកដទៃពេក ព្រោះសូម្បីតែស្រមោលខ្លួនឯងក៏វារត់ចោលអ្នក ពេលអ្នកឋិតនៅក្នុងទីងងឹតដែរ ។

Comments