រាល់ថ្ងៃខ្ញុំទាល់តម្រិះនិងកូន

C

រាល់ថ្ងៃខ្ញុំទាល់តម្រិះនិងកូន រពឹសរឹងរួសនិយាយអប់រំដោយភាពត្រជាក់គាត់អត់ខ្ចីស្ដាប់ ទាល់តែវាយវាត់និងរំពាត់បានគាត់ស្ដាប់ខ្លះ តែខ្ញុំជាម្ដាយនេះមិនចង់វ៉ៃកូនចឹងទេអាណិតកូន វ៉ៃកូនរួចយំខ្លួនឯងរាល់លើកសូមលោកគ្រូជួយជាឧបាយដូចម្ដេចក្នុងការទប់ទល់ជាមួយកូន រពឹសរឹងរួសចឹង។
សាធុៗ បាទក្មួយទន់ខ្លះរឹងខ្លះ តែកុំភ្លេចលើកសរសើរបើគេធ្វើត្រូវ អប់រំមនុស្សមិនមែនរឿងធម្មតាទេ គេមិនមែនកូនដូងកូនស្លាចាំតែធ្វើតាមយើងឯណា គេមានចិត្តគិតប្រតិកម្មតបវិញយើងមានតែអំណត់ក្នុងការតាមមើល តាមថែនឹងហើយក្មួយ ។ ពន្យល់ហេតុផលពីការសេពគប់ ពីការធ្វេសប្រហែសជាដើម ចូរកុំអស់សង្ឃឹមឲ្យសោះ ក្មេងមានការប្រែប្រួលទេក្មួយ ពេលធំឡើងគេចេះគិតពេលខ្លះដូចផ្ងារបាតដៃប្រែទៅល្អសឹងមិនគួរឲ្យជឿ ទៅជាមនុស្សល្អហួសស្មានក៏មានដែរ។ តានេះពីតូចគឺជាក្មេងខូចអស់សាច់ ឡើងដើមឈើលោតទឹកដូចស្វា អ្នកម្តាយលោកនៅតែញញឹម ពេលខ្លះផ្តៅឡើងខ្នងកន្ទួលសព្វសាច់ក៏មាន គ្មានដឹងលិចកើតទេ ។ ជិតស្និទ្ធនឹងកូនទៅណាហើយលើកសរសើរផង កុំគិតតែស្តីបន្ទោសឲ្យសោះ !

Comments