ម្នាក់ៗគិតថា មានលុយ មានឡាន

D

ម្នាក់ៗគិតថា មានលុយ មានឡាន មានវីឡាទើបមានក្តីសុខ ទើបនាំគ្នាខំទាំងថ្ងៃទាំងយប់សឹងដាច់ក្បាលដាច់កន្ទុយរៀងខ្លួន នេះជាការពិតមិនមែនមិនពិតទេ ប៉ុន្តែសួរថា បើមានរបស់អស់នោះហើយតើជីវិតពិតជាគ្មានបញ្ហាមែនទេ ? មិនពិតទេ ការមិនស្គាល់ចិត្តខ្លួនឯង ខ្លះត្រូវមានទុក្ខខ្លាំងលើសដើម ខ្លះទៅជាផិតក្បត់គ្នា ខ្លះត្រូវធ្លាក់ខ្លួនមកវិញដោយសារតែអំណាចតណ្ហាទាំងអស់ ព្រោះគេភ្លេចប្រយុទ្ធជាមួយតណ្ហា។ រូបកាយលំបាកវេទនាតែបើចិត្តមានក្តីសុខ ជីវិតគេក៏មានក្តីសុខដែរ ផ្ទុយទៅវិញបើចិត្តលំបាកវេទនាហើយ ទោះរូបកាយមានក្តីសុខយ៉ាងណាក៏ដោយក៏ជីវិតគ្មានក្តីសុខដែរ ត្រូវចាំថា សុភមង្គលពិតគឺឋិតនៅលើចិត្តគិតទេ(សម្មាទិដ្ឋិ) ជីវិតដែលគ្មានធម៌រក្សាគឺជាជីវិតដែលលំបាក សាកមើលបានដឹង មិនជឿទេហីទៅ ។

Comments