បើអ្នកស្រក់ទឹកភ្នែកហេតុផលបីយ៉ាងនឹងកើតឡើង

D

បើអ្នកស្រក់ទឹកភ្នែកហេតុផលបីយ៉ាងនឹងកើតឡើង មួយគឺឈឺចាប់ខ្លួនឯង ពីរគឺធ្វើឲ្យមនុស្សដែលស្រឡាញ់អ្នកកាន់តែឈឺចាប់ បីធ្វើឲ្យមនុស្សដែលស្អប់អ្នកកាន់តែបានចិត្ត ។ សូម្បីតែហេតុផលដែលអ្នកស្រក់ទឹកភ្នែក ព្រោះរំជួលចិត្តដោយសារតែការអាណិតអាសូរក៏ធ្វើឲ្យខ្លួនឯងឈឺចាប់ដែរ មិនទាន់បានជួយគេផងបេះដូងខ្លួនឯងចង់ខ្លោចបាត់ទៅហើយ ការនេះមិនគួរទេ ត្រូវឆាប់ចំឡងចិត្តចូលឧបេក្ខាភ្លាមទៅ (សត្វលោកមានកម្មជារបស់ខ្លួន តែងប្រព្រឹត្តិទៅតាមកម្មជាធម្មតា) តែការជួយរបស់យើងនៅតែមានជាធម្មតាទេ ។ ស្រក់ទឹកភ្នែកដែលគ្មានទោសគឺនៅពេលបានពិចារណាយល់ច្បាស់ពីព្រះពុទ្ធដីកាក៏នៅតែរំខានដល់សមាធិដែរ ! កុំស្រក់ទឹកភ្នែកដោយសារតែរឿងមិនចាំបាច់ឲ្យសោះ ! ។ នរកនិងសួគ៌គឺឋិតនៅក្នុងខ្លួនយើងនេះឯង ! វាដូចជាបំពង់ទឹកមួយដើម បើឲ្យទឹកត្រជាក់ហូរកាត់ វាក៏ត្រជាក់ បើឲ្យទឹកក្តៅហូរកាត់វានឹងក្តៅភ្លាមមួយរំពេច ។ ចិត្តក៏ដូចគ្នា បើគិតរឿងអាក្រក់ចិត្តនឹងកាយក្តៅអន្ទះអន្ទែងដូចធ្លាក់នរកភ្លាម បើគិតរឿងល្អ ចិត្តនិងកាយត្រជាក់សព្វសាយ ដូចឡើងឋានសួគ៌មួយរំពេចដូច្នោះដែរ ។ 

Comments