សង្ខារធម៌ទាំងឡាយមិនទៀងឡើយ ! យើងមកកាន់លោកនេះដោយបុណ្យ ទៅវិញក៏ត្រូវតែព្យាយាមទៅដោយបុណ្យ កុំទៅដោយបាប « មកពីទីភ្លឺ ទៅវិញក៏ភ្លឺ » ទូកទៅ កំពង់នៅ បើមិនបានបន្សល់ទុកអ្វីធំដុំនឹងគេច្រើនជំនាន់ទេ សូមត្រឹមតែបានធ្វើកិច្ចការដែលខ្លួនស្រឡាញ់ ធ្វើដោយទឹកចិត្ត ឲ្យគេចងចាំទុកបានត្រឹមតែមួយជំនាន់ក៏គួរ ! ។ អ្វីដែលតាចេះ អ្វីដែលតាអាចជួយបាន សូមកូនចៅសាកសួរមកចុះ តានឹងព្យាយាមជួយតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ។

