សីមាប្រែថាទីកំណត់ព្រំដែន

D

សីមាប្រែថាទីកំណត់ព្រំដែន ព្រំប្រទល់ សីមាព្រះវិហារគឺជាទីសម្រាប់សង្ឃធ្វើសង្ឃកម្មផ្សេងៗមិនអាចធ្វើនៅខាងក្រៅបានទេ(ការប្រជុំ ការសម្តែងអាបត្តិ ការដោះស្រាយវិវាទក្នុងសង្គមសង្ឃ ទទួលកឋិនកាលជាដើម) បញ្ចុះសីមា(មានបញ្ចុះផ្ទាំងសិលា)គឺដីនោះក្លាយជារបស់វត្តគ្រប់៥០០០ឆ្នាំទើបអស់សិទ្ធ បើសព្វថ្ងៃផ្ទះខ្លះអាចសង់ចំលើដីវត្តពីបូរាណ អាចរស់នៅមិនសុខក៏មាន ។ ចំណែកសីមាឥន្ទកិល ឬ សីមាកិល គឺអាចដោះដូរទីកន្លែងបាន ដីនោះមិនតាំងនៅជាវត្តគ្រប់៥០០០ឆ្នាំទេបង ។ សេចក្តីនេះខុសត្រូវយ៉ាងណា សូមលោកអ្នកប្រាជ្ញមេត្តាជួយបំពេញផងទាន ! ព្រោះជាវិន័យក្នុងព្រះសាសនា ក្រែងលោខ្ញុំព្រះករុណាពោលពាក្យខុសត្រូវយ៉ាងណា សូមមេត្តាលើកលែងទោសផងចុះ !

Comments