ឲ្យតែជាមនុស្សគឺត្រូវតែស្លាប់ យើងក៏ជាមនុស្សហេតុនេះយើងក៏មានសេចក្តីស្លាប់ដូចៗគ្នា កុំបារម្ភពីសេចក្តីស្លាប់ខ្លាំងពេកវាគង់តែមកដល់ទេទទួលវាឲ្យបានល្អទៅ ! ។ តុបតែងចិត្តឲ្យគេគោរព ប្រសើរជាងតុបតែងកាយឲ្យគេស្រឡាញ់ ! កុំព្យាយាមឲ្យអ្នកដទៃធ្វើដូចចិត្តយើង ព្រោះសូម្បីតែយើងក៏ធ្វើមិនដូចចិត្តអ្នកដទៃដែរ ។

