សួនគំនិត !

D

សួនគំនិត !
១- ការស្រាវជ្រាវផ្នែកខួរក្បាលបានបង្ហាញថាៈ មនុស្សដែលពូកែគ្រប់គ្រងកំហឹង គឺមកពីខួរក្បាលរបស់គេពូកែជួសជុលការបញ្ចេញជាតិគីមីនាំឲ្យចិត្តចុះស្ងប់យ៉ាងលឿន នឹងមានក្តីស្រឡាញ់កាន់តែខ្លាំង ។
២- កុំគិតថាពេលស្រក់ទឹកភ្នែកអ្នកក្លាយទៅជាមនុស្សទន់ខ្សោយឲ្យសោះ តំណក់ទឹកភ្នែកវាបានជំនួសឲ្យហេតុផលជាច្រើន ពេលខ្លះវាដាំដុះបញ្ញាឲ្យធំធាត់ ដើម្បីបង្កើតភាពខ្លាំងឲ្យអ្នកបានទៀតផង « អញស្រក់ទឹកភ្នែកតែម្តងនេះទៀតទេ តទៅអញលែងល្ងង់ឲ្យគេមើលងាយជិះជាន់បានតាមចិត្តទៀតហើយ » ។
៣- ម្នាក់ៗត្អូញត្អែរថាគិតច្រើន ធុញថប់ជាមួយការគិតច្រើន ការគិតគឺពិបាកក្នុងខួរក្បាលណាស់ ! តែហេតុអីក៏មនុស្សភាគច្រើនចូលចិត្តគិតមើលងាយមើលថោករិះគន់គ្នាមិនឈប់សោះអញ្ចឹងហ្ន ? ។

Comments