ពេលសមាធិខ្យល់ខ្លីស្ងប់

D

ពេលសមាធិខ្យល់ខ្លីស្ងប់ ដឹងថាដូចជាលែងមានដង្ហើម កាយថ្លាដូចទទេ ពេលកើតមានដូច្នោះ​ខ្ញុំប្រឹងដកដង្ហើមក៏មកធម្មតាវិញ។ ពេលកើតមានបែបនេះត្រូវធ្វើបែបណាដែរលោកគ្រូ ទើបត្រឹមត្រូវ? ។
សាធុៗ ពិតជាប្រពៃណាស់ ក្មួយមានការព្យាយាមល្អណាស់ ! សូមកុំបារម្ភឲ្យសោះ កុំប្រឹង កុំអន្ទះសារអី ធ្វើចិត្តស្ងប់ថ្លាធម្មតាចុះណា ចិត្តចុះស្ងប់ចឹងហើយ ពេលយើងចាប់ផ្តើមគិត ខួរក្បាលត្រូវការខ្យល់ វាចាប់ដំណើរការសន្សឹមៗមកវិញហើយ សូមកុំបារម្ភឲ្យសោះណា មិនអីទេ ។ កាលខ្ញុំវិញ គឺនៅគាំងស្ងៀមដង្ហើមល្អិតសឹងតែបាត់រាប់ម៉ោងឯណោះ តែខ្ញុំមិនភ័យអីទេ ខ្ញុំជឿជាក់លើកិច្ចការនេះ ដែលជាកិច្ចការចេញចាកទុក្ខ ប្រគល់ឲ្យធម្មជាតិដំណើរការដោយខ្លួនវាចុះ យើងត្រឹមតែដឹងដំណើរការរបស់វាចុះណា ! ។
សូមចងចាំថា មិនដែលមានអ្នកណាស្លាប់ដោយសារសមាធិទេ ! សូមបន្តទៀតចុះ ហើយពិចារណាមិនទៀង ជាទុក្ខ ជាអនត្តាផងណា ! ។

Comments