១០ ប្រការគួរទំលាក់ចោលៈ
១.មិនគួរសេពគប់មនុស្សអវិជ្ជមានទេ ។
២.ឈប់ថ្នាក់ថ្នមបីបមបំពេរកំហុសកន្លងទៅ រួចហើយគ្រាន់តែចងចាំឲ្យបានល្អនូវមេរៀនរបស់វាទៅបានហើយ ដើម្បីកុំឲ្យមានកំហុសដដែលៗកើតឡើងទៀត។
៣.ទម្លាក់ចោលអតីតកាល តែកុំទម្លាក់មេរៀនដែលអតីតបានបង្រៀនយើង។
៤.ចូរគ្រវាត់ចោលនូវរូបភាពក្នុងអតីតកាលរបស់យើងចោល: ភាពក្មេងខ្ចី ភាពស្រស់ស្អាត ភាពគួរឲ្យស្រឡាញ់...ព្រោះឥឡូវចាស់ហើយ ឈប់ស្រមើស្រមៃទៀត រស់នៅក្នុងបច្ចុប្បន្នឲ្យបានល្អទៅ ។
៥.ចូរបោះចោលការអាណិតអាសូរខ្លួនឯងរហូតធ្វើខ្លួនឲ្យទនប់ខ្សោយ បញ្ចប់ការត្អូញត្អែ ព្រោះមិនមានអ្នកណាគេអាណិតអាសូរយើងក្រៅពីខ្លួនឯងទេ មានតែគេមើលងាយមើលថោកថែមតែប៉ុណ្ណោះ ។
៦.ឈប់និយាយ " បាទ បាទ ចាស ចាស.."គ្រប់ពេល គ្រប់រឿងទៅ ។
៧.ឈប់ចង់តម្រូវចិត្តមនុស្សគ្រប់គ្នារហូតដល់ភ្លេចតម្លៃខ្លួនឯង ។
៨.ឈប់រអ៊ូរទាំថាខ្លួនគឺជាមនុស្សពូកែគិតត្រូវរហូតទៅ ។
៩.ឈប់ប្រាប់គេឯងអំពីជំនឿខុសឆ្គងរបស់ខ្លួនទៅ ។
១០.មិនគួរខ្វាយខ្វល់អំពីអនាគតកាលពេកទេ ។
សមត្ថភាពក្នុងការពិនិត្យសង្កេតដោយមិនធ្វើការវិនិច្ឆ័យថាយ៉ាងនេះយ៉ាងនោះ គឺជារូបភាពខ្ពស់បំផុតនៃគតិបណ្ឌិត រៀបចំបច្ចុប្បន្នកាលឲ្យបានល្អប្រសើរបំផុត អនាគតកាលនឹងល្អប្រសើរដែរ...។

