កាលព្រះមហាមោគ្គល្លានមានអារម្មណ៍ថាធ្ងន់ៗក្នុងពោះលុះពិចារណាទៅទើបដឹងថាក្មួយស្រីពីជាតិមុនចូលមកនៅក្នុងពោះទើបព្រះអង្គប្រាប់ថា ម្នាលក្មួយស្រីឆាប់ចេញពីក្នុងពោះអាត្មាមក ! ធ្វើដូច្នេះមិនមានផលល្អទេ ។លោកលើកនិទានថា កាលជំនាន់ព្រះពុទ្ធ កស្សបៈទស្សពល
មនុស្សមានអាយុពីរមុឺនឆ្នាំ អាត្មាជាទុសីមារបានចូលសណ្ឋិតក្មេងគ្វាលគោម្នាក់ហើយយកដុំថ្មទៅចោលចំព្រះសីសៈអគ្គសាវ័កស្តាំបែកហូរឈាម។ព្រះពុទ្ធ បែរព្រះភ័ក្រ្តមកហើយត្រាស់ថា ៖ ម្នាលមារមានចិត្តបាប អ្នកធ្វើអំពើមិនប្រមាណខ្លួន ។ ព្រះអង្គត្រាស់តែប៉ុណ្ណេះ អាត្មាធ្លាក់នរក១ចន្លោះព្រះពុទ្ធ(មួយពុទ្ធន្តរ) ។ ចំណែកក្មេងឃ្វាលគោនោះមិនមានទោសសូម្បីបន្តិច ព្រោះពំុមានចេតនាធ្វើ ។ ក្រោយការរៀបរាប់អំពីទោសកំហុសនោះហើយទើបមារព្រមចេញពីពោះព្រះមោគ្គល្លាន ៕(បិដកខ្មែរលេខ២២)
១- អមនុស្សមានពិត អមនុស្សអាចបៀនបៀនមនុស្សដោយការលួច ការសម្លាប់ ដោយការបីបាច់រក្សា(បើអ្នកសេពសុរា ទេវតារបស់អ្នកក៏សេពសុរា បើអ្នករក្សាសីលទេវតារបស់អ្នកក៏រក្សាសីល កត់ត្រាក្នុងបិដកខ្មែរជំពូកទេវតាសំយុត្ត) ។
២- ការប្រើវេទមន្ត ប្រើអំណាចចិត្តគ្របសង្កត់បៀតបៀនគ្នា មានកត់ត្រាក្នុងគ្រប់គម្ពីរសាសនាទាំងអស់នៅក្នុងលោក ។
៣- អំបាលបើជាព្រះពុទ្ធ ព្រះមោគ្គល្លានមានឬទ្ធិដល់ម្ល៉ោះនៅមានមារតាមបៀតបៀន ចុះទំរាំជនថយថោកដូចជាយើង ? ក្រៅពីអំពើល្អប្រកបដោយបញ្ញាមិនមានការដោះស្រាយនៅក្នុងព្រះសាសនានេះទេ ! ។
៤- សូម្បីតែព្រះមោគ្គល្លានក៏លោកធ្លាប់កើតជាមារផ្ចាញ់ពុទ្ធសាសនា តែលោកបានផ្លាស់ប្តូរពីមិច្ឆាទិដ្ឋិមកជាសម្មាទិដ្ឋិវិញ លោកនេះអ្នកមានការយល់ខុសគង់នឹងមានការផ្លាស់ប្រែមកយល់ត្រូវវិញជាធម្មតា មិនគួរដល់ការខឹងស្អប់គ្នាឡើយ ! ។

