ធាតុសំខាន់ទាំង៤របស់មនុស្សៈ
១ -ធាតុដី៖ ផែនដីគឺជាប្រភពនៃរូបធាតុ រូបកាយរបស់អ្នកតំណាងឲ្យអំណាចមួយដែលអាចធ្វើអ្វីសាងអ្វីក៏បាន ឲ្យតែមានការតស៌ូព្យាយាម វិញ្ញាណអ្នកកាលបើបរិសុទ្ធិហើយ អាចស្ងប់ដូចជាផែនដីបាន ដីគឺជាអំណាចនៃសេរីភាព កាលបើគេអាចផ្តាច់ការគិតជាប់ជំពាក់រឿងរ៉ាវក្នុងលោកបាន។
២- ធាតុទឹក៖មានលក្ខណះត្រជាក់ទន់ភ្លន់ ជ្រាបចូលបានគ្រប់ទីកន្លែង ដែលវាជាបុព្វហេតុនៃការផ្លាស់ប្តូរ ព្រោះជាសមត្ថភាពសំរបសំរួលបានគ្រប់ស្ថានការណ៍ទាំងអស់ និងមានក្តីស្រឡាញ់ជាមូលដ្ឋាន។
៣- ធាតុភ្លើង៖គឺតំណាងឲ្យតណ្ហា ឋាមពលនៃតណ្ហាអាចធ្វើឲ្យសម្រេចក្តីប៉ងប្រាថ្នាគ្រប់យ៉ាងបាន។
៤- ធាតុខ្យល់៖ វាជាឋាមពលដែលបំលែងពីគេ វាគ្មានខ្លួួនឯងទេ ហេតុនេះកាលបើគេបានទៅដល់ចំណុចកំពូលនៃគោលដៅជីវិតហើយ គេមិនត្រូវបំភ្លេចពីរឿងនេះឡើយ ត្រូវរូតរះធ្វើអំពើល្អ ដើម្បីតំណាងឲ្យវីរភាពនៃការចេះប្រើឋាមពលជីវិតរបស់ខ្លួនបានត្រឹមត្រូវ ទុកជាគំរូដល់មនុស្សជំនាន់ក្រោយ។ឋាមពលខ្យល់គឺជាសមត្ថភាព ជាសក្តានុពលដ៏ធំធេងនិងមហិមា របស់ការគិតនិងកម្មន្តកម្មនៃរូបកាយ ! ។ចាំណា ! ធាតុទាំង៤ដែលមានក្នុងរូបកាយរបស់អ្នក ធម្មជាតិបានប្រគល់ឲ្យគឺដើម្បីមកទទួលជោគជ័យទេ កុំអស់សង្ឃឹមឲ្យសោះ ! រូបមន្តតែមួយគត់ ក្នុងការប្រើប្រាស់វា គឺការតស៌ូព្យាយាមដែលកើតពីការគិតត្រូវនេះឯង ។ ធាតុទាំង៤អាចប្រើបានទទួលជោគជ័យទាំងផ្លូវល្អ ផ្លូវអាក្រក់ ប៉ុន្តែផ្លូវអាក្រក់ តែងបានទទួលការកាត់ទោសពីធម្មជាតិជានិច្ច !។

