ដំណើរធម្មជាតិ !

D

ដំណើរធម្មជាតិ !
១-សច្ចធម៌ៈ លោកនេះការពិតគឺអ្វីៗសុទ្ធតែកើតរលត់មិនទៀងទាត់ អត់មានអ្នកណាយកអីបានពីលោកនេះទៅទេ អ្វីដែលកើតឡើងគឺរង់ចាំតែការវិនាសទៅវិញតែប៉ុណ្ណោះ។
២-អវិជ្ជាៈ មិនដឹងការពិត ទើបចេះតែប្រកាន់ជាប់ថា នេះជាអញ នេះរបស់អញ នេះប្តីប្រពន្ធកូនចៅអញ នេះទ្រព្យរបស់អញ នេះកិត្តិយសមុខមាត់អញ ។
៣-ទុក្ខៈ ពេលការពិតបានមកដល់ ធន់ទ្រាំមិនបាននឹងការកើតរលត់ ទើបស្រែកទ្រហោរយំ លើកដៃបោចសក់ផង គក់ទ្រូងផង ននាលលើដីផង យំខ្សឹកខ្សួលអណ្តឺតអណ្តកផង ។
៤-បញ្ញាៈ មើលឃើញការពិត ខំរំដោះខ្លួន រលាស់ចោលការយល់ខុសតាមរយៈ សីល សមាធិ វិបស្សនា ហើយព្យាយាមយកឈ្នះលើគំនិតខុសឆ្គងដែលប្រកាន់ជាប់ថាជាខ្លួន ជារបស់ខ្លួន ។
៥-និព្វានៈ បុគ្គលភ្ញាក់រលឹកហើយលះបង់ការយល់ខុសបានជ្រះស្រឡះអស់ពីក្នុងចិត្ត រស់នៅជាមួយជីវភាព ជាមួយការងារធម្មតា តែក្នុងចិត្តស្អាត ស្រឡះ ថ្លា ស្ងប់ ឥតជាប់ជំពាក់ក្នុងអារម្មណ៍ មិនប្រទូសអារម្មណ៍ និងមិនវង្វេងក្នុងអារម្មណ៍ ។ លែងមានគំនិតជាប់ប្រកាន់អារម្មណ៍តាមទ្វារ៦ ។

Comments