បុគ្គលទាំងឡាយមានប្រក្រតី យល់ឃើញក្នុងរឿងមិនគួរខ្លាច ថាគួរខ្លាច យល់ឃើញក្នុងរឿងដែលគួរខ្លាច ថាមិនគួរខ្លាច រឿងដែលឥតទោសថាមានទោស រឿងដែលមានទោសថាឥតទោស ជាអ្នកប្រកាន់យកតែមិច្ឆាទិដ្ឋិ នឹងទៅកាន់ទុគតិ ។ បុគ្គលដែលយល់ឃើញក្នុងរឿងគួរខ្លាច ថាគួរខ្លាច រឿងមានទោស ថាពិតជាមានទោស ជាអ្នកកាន់យកតែសម្មាទិដ្ឋិ នឹងទៅកាន់សុគតិ សួគ៌ និព្វានបាន ។ ទិដ្ឋុជុកម្ម បុណ្យអ្វីស្មើដោយបុណ្យធ្វើទិដ្ឋិឲ្យត្រង់មិនមានឡើយ !

