រយ:ពេលជាង១ឆ្នាំហើយ

D

 រយ:ពេលជាង១ឆ្នាំហើយ ដែលខ្ញុំព្រាត់ពីស្វាមីជាទីស្រឡាញ់របស់ខ្ញុំ ពិបាកទទួលយកណាស់លោកគ្រូ ខ្ញុំដឹងថាខ្លួនកំពុងចាញ់បោកកិកេសខ្លួនឯងរាល់ថ្ងៃ។ ដឹងហើយថា មិនមានសត្វមិនមានបុគ្គល សូម្បីតែខ្លួនឯងក៏គ្មានដែរ ប៉ុន្តែនៅតែទូន្មានចិត្តមិនទាន់បាន តើធ្វើម៉េចទៅលោកគ្រូ ?។
សាធុៗ នេះជាទុក្ខព្រាត់សត្វសង្ខារជាទីស្រឡាញ់ ! ជាប្រភេទទុក្ខមួយពិបាកលះខ្លាំងណាស់ ! ។ ខឹងងាយលះ តែអាល័យមិនងាយលះឡើយ ខឹងលះតែមួយថ្ងៃឬពីរថ្ងៃបាន តែអាល័យគឺនៅជាប់មួយជីវិត ។ មានតែអត់ធន់នៅជាមួយអារម្មណ៍បែបនេះចុះ ! ប៉ុន្តែតើព្រះពន្យល់ដូចម្តេចលើបញ្ហានេះ ? គឺមិនមែនចេះតែដេកនឹកទេ ត្រូវធ្វើតាមអ្វីដែលគាត់ចូលចិត្ត ដូចជាមើលថែខ្លួនឯងឲ្យបានល្អ មើលថែអ្វីដែលនៅសល់ ហើយធ្វើបុណ្យឧទ្ទិសផលបុណ្យជូនទៅ ។ បើតាមច្បាប់រលកសញ្ញា ការដេកយំនឹកអាល័យខ្លាំងពេកធ្វើឲ្យវិញ្ញាណដែលចែកឋានទៅនៅវិលវល់រកកំណើតមិនបាន ឬអាចនៅក្នុងកំណើតមិនល្អបាន ។ សារុបមកសូមអត់ធន់ជាមួយពេលវេលាហើយធ្វើបុណ្យផ្សាយមេត្តាឧទ្ទិសជូនទៅតែប៉ុណ្ណោះ នេះទើបជាកិច្ចដែលយើងអាចធ្វើបាន។
ចាស អរគុណលោកគ្រូ ! ខ្ញុំនិងព្យាយាម សូមទោសដែលខ្ញុំចេះតែរំខានលោកគ្រូ ដោយសារតែខ្ញុំចង់បានឧវាទពីលោកគ្រូ បានធ្វើអោយខ្ញុំបានកាត់បន្ថយនូវកាអាលយ័និងសោកស្ដាយបានខ្លះ ។
សាធុៗសូមបានស្បើយល្ហើយពីទុក្ខនេះណា សេចក្តីព្រាត់គ្នានេះយើងបានជួបជាអនេកជាតិណាស់មកហើយ ទឹកភ្នែកស្រក់ចុះលើសតំណក់មហាសាគរទៅទៀត ជួបព្រាត់គ្មានទីបញ្ចប់ឡើយ ! មានតែការឈប់កើតទៀតទើបឈប់ជួបទុក្ខបែបនេះបាន ព្យាយាមក្នុងសីល សមាធិ បញ្ញាទៅណា។

Comments