ការអប់រំចិត្

D

ការអប់រំចិត្តគឺដើម្បីធ្វើឲ្យចិត្តចេះមើលឃើញរឿងល្អៗក្នុងជីវិត ចេះឲ្យតំលៃអ្នកដទៃ ចេះដោះស្រាយការលំបាកឲ្យមានភាពងាយស្រួល ចេះអភិវឌ្ឍចិត្តឲ្យមានសេរីភាពរួចផុតពីការគិតច្រើន លុបចោលក្តីបារម្ភហួសហេតុ ធ្វើឲ្យចិត្តមានសុភមង្គលប្រកបដោយឋាមពល នឹងជួយកាត់បន្ថយមូលហេតុនៃទុក្ខនៅក្នុងការរស់នៅផង សំដៅទៅរួចរំដោះទុក្ខជាស្ថាពរបានថែមទៀតផង ។
១- ដឹងថានេះជាទុក្ខ គេនឹងស្វែងរកផ្លូវដោះស្រាយជាមួយវា ។
២- ដឹងថា នេះជាហេតុនៃទុក្ខ គេនឹងព្យាយាមរំលត់ហេតុរបស់វាចោល ។
៣- ដឹងការរលត់ទុក្ខ គេនឹងព្យាយាមធ្វើវាឲ្យកាន់តែជាក់ច្បាស់ឡើង ។
៤- ដឹងថានេះជាផ្លូវរំលត់ទុក្ខ គេនឹងព្យាយាមដើរតាមមិនធ្វេសប្រហែសឡើយ ។ បើយើងនៅរង់ចាំឲ្យអ្វីៗមានសព្វគ្រប់ យើងនឹងគ្មានការចាប់ផ្តើមឡើយ ឈប់បួងសួងសុំសេចក្តីសុខទៅ ! ត្រូវចាប់ផ្តើមធ្វើវិញ ព្រោះសេចក្តីសុខតាមផ្លូវចិត្ត យើងអាចសាងឡើងបានតាមរយះការ រក្សាសីល ធ្វើសមាធិ វិបស្សនាបាន កុំរង់ចាំរហូតបញ្ហាធំៗបានមកដល់ រើខ្លួនមិនរួច តាំងបន្ទោសធម៌ថា ប្រើការមិនកើតឲ្យសោះ ! ។

Comments