សកលចក្រវាឡ

D

អនិច្ចតាធម៌ ទុក្ខតាធម៌ អនត្តាធម៌ នៃសកលចក្រវាឡ !
សកលលោកនេះពុំមានប្រទេសណាមួយអាចឈរជើងជាប់ជាមហាអំណាចលើពិភពលោកបានរហូតនោះទេ ។ មហាអំណាចចាស់ចាប់ផ្ដើមចុះខ្សោយ ក៏បណ្ដាលឱ្យកើតមានមហាអំណាចថ្មី ដែលគម្រាមកំហែងដល់មហាអំណាចចាស់ បន្ទាប់មកក៏នឹងកើតមាន សង្គ្រាមធំមួយ ហើយនៅពេលដែលសង្គ្រាមធំនោះបញ្ចប់ វានឹងកើតមាននូវមហាអំណាចថ្មី ព្រមជាមួយប្រព័ន្ធដឹកនាំពិភពលោកថ្មី ។ ដូចជាពេលបច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិកនៅតែជាមហាអំណាច ស្របពេលដែលចិន និងរុស្ស៊ីបានវិវឌ្ឍខ្លួនកាន់តែធំឡើងៗ រហូតអាចគម្រាមកំហែងដល់សហរដ្ឋអាម៉េរិកបាន បន្ទាប់ពីនេះ ក៏នឹងកើតមានសង្គ្រាមដ៏ធំមួយ ហើយពេលដែលសង្គ្រាមដ៏ធំនោះបានបញ្ចប់ នឹងកើតមាននូវមហាអំណាចថ្មី និងប្រព័ន្ធដឹកនាំពិភពលោកថ្មីមួយផងដែរ ។ អរគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបើកផ្លូវនិព្វានអនុគ្រោះដល់សព្វសត្វដែលមានឧបនិស្ស័យ ឲ្យបានចាកចេញពីលោកសន្និវាសដ៏សែនវឹកវរកោឡាហលមួយនេះ !

Comments