ដោយអំណាចលោភ:វង្វែងក្នុងវដ្ត

D

កាលពីឆ្នាំ 2018 ខ្ញុំពុំទាន់ស្គាល់សច្ច:ធម៍ ដោយអំណាចលោភ:វង្វែងក្នុងវដ្ត: (ឳពុកខ្ញុំលោកជាមនុស្សស្រលាញ់ កិត្តិយស មុខមាត់ក្នុងសង្គមចង់បានសេចក្ដីគោរពកោតខ្លាច) ខ្ញុំជាអ្នករកទ្រព្យមកផ្គត់ផ្គង់នៅការប៉ងប្រាថ្នារបស់គាត់គ្រប់យ៉ាង...មានយប់មួយជិតភ្លឺខ្ញុំបានជួបនិមិត្ត មួយ ឃើញបុរសម្នាក់ព្យាយាមដាស់ខ្ញុំពីដំណេក ដោយប្រើចិត្ត(ញាណ) (ពុំលឺសំលេង)ខ្ញុំសំលឹងមើលទៅបុរស ពណ៍សំបុរ ចាប់ផ្ដើមប្រែពណ៍ទៅជាពណ៍មាសភ្លឺ មានអភិនិហារ គ្រងស្បង់ជីពរ ជាព្រះសម្មាសម្ពុទ្ធ ភ្នែនព្រះអង្គអណ្ដែត ក្នុងអាកាស កំពស់ស្មើផ្ទះខ្ញុំជាន់ទីមួយអោយខ្ញុំឃើញ ខ្ញុំបានឃើញព្រះអង្គសមាធិ ឱភាសព្រះអង្គខ្លាំងធ្វើអោយផ្ទៃមេឃ កំពុងងងឹតប្រែជាភ្លឺដោយពន្លឺចេញពីព្រះកាយព្រះអង្គ ខ្ញុំពុំធ្លាប់ឃើញពន្លឺអ្វី ស្មើពន្លឺពីព្រះកាយព្រះអង្គឡើយ។ ដោយសេចក្ដីអវិជ្ចានឹងលោភ: ខ្ញុំគិតថា ហេតុនេះជាការឃើញដោយ កំរ គិតថារាសីឡើងខ្ពស់ខ្ញុំបាន សំរេចក្ដីប្រាថ្នាជូនលោកឪពុកខ្ញុំ។ ខ្ញុំប៉ងប្រាថ្នាកិច្ចអ្វី ពិតជាបានសំរេចមែន តែអ្វីដែលខ្ញុំមានសេចក្ដីសោកស្ដាយ ខ្ញុំរកតែទ្រព្យខាងក្រៅ ពុំបានស្វែងរកទ្រព្យខាងក្នុងជូនគាត់(អរិយទ្រព្យ) នៅពេលគាត់ជិតស្លាប់គាត់ជួបសេចក្ដីភយ័ខ្លាចគាត់ហៅខ្ញុំនៅកំដរគាត់ ខ្ញុំពុំដឹងថាគាត់បានប្រព្រឹត្តិកម្មអ្វីខ្លះកាលនៅមានជីវិត។ ក្នុងទុក្ខ12កងខ្ញុំបានជួបវាដោយ ពុំមានសេចក្ដីយំសោកបាត់សង្ខារជាទីស្រលាញ់នោះទីក្នុងផ្លូវចិត្ត ដ៍រឹងមាំ។ ព្រះពុទ្ធ ដែលខ្ញុំបានឃើញក្នុងសុបិន្ដនិមិត្ត និង កម្មដ្ឋានសមាធិនិមិត្ត ខុសត្រង់ពន្លឺ ។ និមិត្តជាសុបិន្ត ព្រះអង្គប្រើឬទ្ធិ ដាស់សតិអោយភ្ញាក់ពី ទោស: មោហ: លោភ: សណ្ដានចិត្តដែលមិនងាយជឿលើអ្វីដែលមិនបានសិក្សាស្វែងយល់។ និមិត្តក្នុងកម្មដ្ឋាន ដោយការចម្រើនភាវនាធម៍(អធិដ្ឋានកំលាំងបុណ្យចាស់ជួយទ្រទ្រង់កម្មដ្ឋាន សន្សំបន្ដ) ពុទ្ធគុណ ជាសភាវស្ងប់ស្ងាត់ពុំមានពន្លឺស្អាត ពុំមានពណ៍សម្បុរស្អាត តែប្រៀបដូចការបង្ហាញផ្លូវ ឬកម្មដ្ឋានត្រូវប្រតិបិត្តិច្រើនជាង តាមទិដ្ឋិផ្ទាល់🙏🙏🙏។
សាធុៗ សូមអនុមោទនា សូមក្រាបថ្វាយបង្គំកម្លាំងអានុភាពនៃពុទ្ធាធិដ្ឋានដោយគោរពស្មើដោយជីវិតលុះអវសានភព ! កើតបីតិព្រឺសព្វសពា៌ង្គកាយហើយចៅអើយ ។ 

Comments