ការរស់នៅយ៉ាងសាមញ្ញ

D

ការរស់នៅយ៉ាងសាមញ្ញ មិនអន្ទះអន្ទែងមិនជ្រួលច្របល់គឺជាមាគា៌ដែលល្អបំផុតនៅក្នុងលោក រស់នៅមិនចាំបាច់ខំប្រឹងរហូតដល់ថ្នាក់អត់បាយអត់ទឹក ហូបចុកមិនទៀងពេលវេលា ដេកមិនលក់ព្រោះព្រួយខ្វល់ នៅមិនស្រណុករហូតដល់ធ្លាក់ខ្លួនឈឺនោះទេ ។ ចូរធ្វើអ្វីដោយសេចក្តីស្រឡាញ់ពេញចិត្ត ធ្វើតែការងារប្រាសចាកទោសនឹងធ្វើប្រកបដោយសេចក្តីសុខក្នុងចិត្តចុះ នេះជាសម្មាអាជីវៈ សម្មាកម្មន្តៈ សម្មាវាចា មានស្មារតីអប់រំដាស់តឿនចិត្តកុំឲ្យគិតខុស និយាយខុស ធ្វើខុស គឺជាសម្មាវាយាមៈនិងសម្មាសតិ នឹងត្រូវមានការតំកល់ចិត្តត្រូវជាសម្មាសមាធិ ។ គំនិតដែលសញ្ជឹងគិតតែពីភាពក្រីក្រ ស្រមៃឃើញថាខ្លួនជាមនុស្សលិចលង់ ខ្លួនទន់ខ្សោយ ឬ គិតច្រណែនពីគេមានបាន គិតមួរម៉ៅក្តៅក្រហាយ គិតស្អប់ខ្ពើម កំណាញ់ចង្អៀតចង្អល់ សុទ្ធតែមិនមែនជាគំនិតក្នុងមគ្គមានអង្គ៨ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្តែងឡើយ ! ។

Comments