ត្រៀមខ្លួននៅឆ្នាំថ្មី២០២៣

D

ត្រៀមខ្លួននៅឆ្នាំថ្មី២០២៣ៈ
១- រត់ទៅឲ្យឆ្ងាយពីបញ្ហាចាស់ កំហុសធ្លាប់មានកុំឲ្យមានតទៅទៀត សាងឪកាសពង្រីកសមត្ថភាពឲ្យខ្លួនឯង យកឈ្នះបញ្ហាទាំងអស់ឲ្យបាន ។
២- ឈប់កុហកខ្លួនឯង សាងភាពស្មោះត្រង់ជូនគ្រួសារឲ្យបានពេញលេញ ។
៣- បញ្ចប់ការភ័យខ្លាច ការខ្មាស់អៀនទាំងអស់ រៀនរស់ជាមួយខ្លួនឯងឲ្យបានល្អ រៀនសូត្រពីកំហុសនិងរៀនដើរទៅមុខកុំរាថយ ។
៤- ឈប់គិតប្រៀបធៀបធ្វើបាបខ្លួន ប្រឹងផ្តោតលើបទពិសោធដែលខ្លួនមាន លើកស្ទួយគំនិតកែប្រែផ្លាស់ប្តូរ ដើម្បីរកឲ្យឃើញសន្តិភាពពិតដែលមាននៅក្នុងខ្លួន ។
៥- ផ្តោតលើបច្ចុប្បន្នដើម្បីសាងអនាគតមានក្តីសុខ ព្យាយាមបង្កើតទម្លាប់ចែករំលែកសេចក្តីល្អ ដើម្បីផ្លាស់ប្តូរទម្លាប់ត្អូញត្អែរពីទុក្ខសោក ។ នៅអ្វីខ្លះទៀតដែលអ្នកត្រូវធ្វើ កត់ត្រាវា ហើយត្រូវធ្វើឲ្យបាន ! ធ្វើអ្វីក៏ដោយ ឲ្យតែមានការតាំងចិត្តហើយព្យាយាម អ្វីក៏បានសម្រេចដែរ !

Comments