ច្បាប់ឋាមពល

D

បើមានជំនឿចិត្តទៅលើច្បាប់ឋាមពល នោះច្បាប់ឋាមពលនឹងធ្វើការជាមួយអ្នក ប៉ុន្តែអ្នកត្រូវតែយល់ឲ្យបានច្បាស់ជាមុនថា ៖ កម្លាំងឋាមពលគឺគ្មានអ្នកនៅក្នុងនោះទេ ! (បំបាត់ភាពអាត្មានិយមឲ្យបានអស់ជាមុនសិន)។ សូមកុំបាច់វាយតំលៃថា អំណាចឋាមពលនោះគឺជាអ្វី ព្រោះវាមាននៅក្នុងខ្លួនអ្នក ត្រឹមតែសង្កេតពិនិត្យហើយកុំប្រើផ្តេសផ្តាស ព្រោះវាមិនដឹងអីទេ បើអ្នកគិតផ្តោតលើរឿងអាក្រក់អ្នកអាចជួបរឿងអាក្រក់ បើអ្នកគិតផ្តោតលើរឿងល្អអ្នកអាចជួបរឿងល្អ ច្បាប់ឋាមពលមិនកាន់ជើងអ្នកគិតជាដាច់ខាត ។ ជីវិតបច្ចុប្បន្នរបស់អ្នកគឺជាលទ្ធផលនៃគំនិតគិតផ្តោតដោយខ្លួនឯងតាំងពីអតីតភាពដោយមិនដឹងខ្លួននោះហើយ ! ។

Comments