១- ភ្នែកសម្រាប់មើលពិភពលោក ឯបេះដូងសម្រាប់បើកផ្លូវឋានសួគ៌ ! ពិធីសាសនាគឺតំរូវឲ្យអ្នកពិនិត្យមើលពីបញ្ញានិងជំនឿខ្លួនឯង តើវាអាចដោះស្រាយបញ្ហាទុក្ខក្នុងផ្លូវសន្តិភាពបានឬទេ ឬ គ្រាន់តែបង្ខំឲ្យអ្នកជឿ ព្រោះជាមរតកប្រពៃណីរាប់ជំនាន់ដូនតារបស់អ្នកមកហើយនោះ ? តើពិធីសាសនានោះពិតជាអាចឲ្យគេដឹងពីជំនឿដ៏បរិសុទ្ធរបស់អ្នកនិងការរស់នៅក្នុងជីវិតនៃសេចក្តីជំនឿរបស់អ្នកបានឬទេ ? ។
២- សាសនាគឺបង្កើតឡើងលើមូលដ្ឋានហេតុផលនិងទស្សនៈវិជ្ជាផ្ទាល់ខ្លួនរបស់មេសាសនានិមួយៗ ក្រៅពីពុទ្ធសាសនាចេញ ឥឡូវនេះមនុស្សនៅតែត្រូវនាំគ្នាកែសម្រួលសាសនាតំរូវទៅតាមពេលវេលាដដែល ។ ប៉ុន្តែពុទ្ធសាសនាមិនត្រឹមតែមិនបាច់កែតំរូវប៉ុណ្ណោះទេ សូម្បីតែអ្នកចង់កែតំរូវក៏មិនបានដែរ ព្រោះព្រះធម៌ដែលព្រះពុទ្ធបានសម្តែងគឺបរិសុទ្ធិ(បរិសុទ្ធំ)និងគ្រប់គ្រាន់(បរិបុណ្ណំ)មិនអាចដកចេញឬថែមចូលបានឡើយ ទាំងព្រះអង្គបានបំបែកភាពអាត្មានិយមនៅក្នុងនោះរួចជាស្រេច ពុទ្ធសាសនា «ពុទ្ធិប្រែថាចំណេះដឹងឬបញ្ញាញាណ ដែលមិនតំណាងឲ្យម្ចាស់សាសនាណាមួយឡើយ» ព្រោះព្រះនាមពិតរបស់ព្រះអង្គគឺ សិទ្ធត្ថ(ប្រែថាអ្នកបានសម្រេចប្រយោជន៍) ឬព្រះនាមក្រោយពីបានបួសគឺ ព្រះសមណៈគោតមទេ ព្រះអង្គមិនបានយកឈ្មោះព្រះអង្គទៅដាក់ជាម្ចាស់សាសនាដូចសាសនាដទៃនោះឡើយ ។
៣- ពុទ្ធសាសនា ជាសាសនានាំមកនូវសុខសន្តិភាពពិតប្រាកដចំពោះពិភពលោក នឹងជាអនាគតនៃសាសនាចក្រវាឡព្រោះជាដៃគូវិទ្យាសាស្ត្រផង ជាការដឹកនាំផ្លូវចិត្ត ផ្លូីវវិញ្ញាណផង ។ ព្រះពរ៨៤០០០មូលប្រជុំចុះក្នុងព្រះនិព្វានតែមួយដែលប្រែមកថាសន្តិភាពសកលនេះឯង ។

