ហេតុផលពីរយ៉ាងដែលអ្នកត្រូវតែធ្វើសមាធិ !
១- នេះជាកិច្ចការរបស់មនុស្សមានអរិយធម៌ ៖ សមាធិជួយបង្កើនការងារគ្រប់ផ្នែក ស្តារសុខភាពរាងកាយនិងផ្លូវចិត្ត ព្យាបាលជំងឺចិត្ត ការលូតលាស់ផ្នែកយល់ដឹងពីធម្មចាតិ យល់ដឹងពីរបៀបដោះស្រាយបញ្ហា ។ ផលប៉ះពាល់ទៅលើពេលវេលានៃការធ្វើសមាធិគឺជាករណីលើកលែង បើគេយល់ដឹងពីតំលៃសមាធិ ។
២- ជាការទទួលខុសត្រូវក្នុងការជួយសង្គ្រោះពិភពលោកៈ ត្រូវចាប់ផ្តើមជាមួយខ្លួនឯងនិងអ្នកជិតខាងរបស់អ្នក ពិភពលោកសព្វថ្ងៃកំពុងធ្លាក់ក្នុងមហន្តរាយធំធេងណាស់ ស្តេវិនហឃីងមានប្រសាសន៍ថា យើងមានពេលវេលាមិនច្រើនទេ ដើម្បីជួយសង្គ្រោះភពផែនដី ! ជីវិតមនុស្សគ្រប់រូបបានធ្លាក់ខ្លួនឈឺដោយសារតែជាតិពុល ដែលបណ្តាលមកពីភាពលោភលន់ខ្វះការគោរពជីវិតអ្នកដទៃ ផលិតករធ្វើយ៉ាងណាឲ្យតែបានប្រាក់ចំណេញច្រើន គេប្រើគ្រឿងបំពុលមនុស្ស ។ ការប៉ះទង្គិចគ្នារវាងអ្នកចង់បានអំណាចនិងអ្នកត្រូវការអំណាចក្តោបក្តាប់ពិភពលោក រវាងអ្នកដឹកនាំនិងប្រជាជនដែលទាមទារសិទ្ធិសេរីភាពជាមូលដ្ឋាន សុភមង្គលត្រូវបាត់បង់ដោយចំណាយទៅលើការបែងចែកពណ៌សំបុរនិងសាសនា ការស្អប់ខ្ពើម នេះជាបញ្ហាស្នូលរបស់ពិភពលោក ដែលពុទ្ធសាសនាត្រូវជួយសង្គ្រោះតាមរយះការធ្វើសមាធិនេះឯង ។ សមាធិសាងអ្នកឲ្យក្លាយជាមនុស្សល្អ សាងសត្រូវឲ្យក្លាយជាមិត្ត ឲ្យមនុស្សរស់នៅមានក្តីសង្ឃឹម សាងជីវិតឲ្យចុះសំរុងជាមួយអន្តរកម្មបរិដ្ឋានជុំវិញខ្លួននឹងមានហេតុផលល្អជាច្រើនទៀត ។

