នាទីវិទ្យាសាស្ត្រសុខភាព !

D

នាទីវិទ្យាសាស្ត្រសុខភាព !
ជាទូទៅកោសិកាខួរក្បាលដែលងាប់(Neuron) ត្រូវបានសីុបោសសំអាតពីខួរក្បាលដោយកោសិកាប្រចាំតំបន់មួយទៀតឈ្មោះវាគឺ កោសិកា Microglia កោសិកានេះមានមុខងារចំបងក្នុងការថែរក្សាសុវត្ថិភាពឲ្យខួរក្បាល ព្រោះវាសីុកំទេចមេរោគផ្សេងៗមិនឲ្យរាតត្បាតចូលសាច់ខួរក្បាលបាន ដូចជាមេរោគរបេង និងពួកបាក់តេរីដែលចូលពីបំពង់ក ជើងធ្មេញ ត្រចៀកច្រមុះជាដើម ។ បើកោសិកានេះធ្វើការខុស អ្នកនឹងមានមហន្តរាយធ្ងន់ធ្ងរជាមិនខាន ដូចជាកើតបូសខួរក្បាល រលាកខួរក្បាល ។ល។ នៅក្នុងជំងឺស្កន់ជ្រូក(Epilepsia)គេរកឃើញថា កោសិកានេះធ្វើការដូចជាមនុស្សខ្វាក់ វាមិនអាចញែកច្បាស់ថា តើកោសិកាប្រសាទ មួយណាងាប់មួយណារស់បានឡើយ ដូច្នេះកោសិកាប្រសាទដែលងាប់ត្រូវកកកុញរាលទៅលើតំបន់ដែលនៅល្អ ជាហេតុនាំឲ្យមានបាតុភូតរលាក(Inflammation)កាន់តែច្រើនឡើង ។ ការរកឃើញនេះបានបើកផ្លូវដល់វិទ្យាសាស្ត្រក្នុងការព្យាបាលថ្មីៗឲ្យកាន់តែមានភាពល្អប្រសើរឡើង ។ ចាំណា ! ដើម្បីឲ្យកោសិកាMicrogliaធ្វើការបានល្អអ្នកត្រូវ ហាត់ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់ ទទួលទានអាហារដែលមានសុវត្ថិភាព គ្រប់គ្រងការគិតឲ្យបានល្អគឺការធ្វើសមាធិ ពុំនោះទេថ្ងៃណាមួយអ្នកអាចមានបូសខួរក្បាលប្រកាច់ដោយមិនដឹងខ្លួនជាមិនខាន។ នេះហើយអនត្តាធម៌ ! ម៉្ងៃៗ គិតតែពីអញ នេះអញ នេះជារបស់អញ អត់ដឹងថានៅក្រោមស្បែក បើមានតែគ្រឿងណាមួយដើរខុសប្រក្រតី អ្នកត្រូវក្លាយជាមនុស្សចម្លែកភ្លាមមួយរំពេចនោះទេ ! ។ ទាន់រាងកាយនិងចិត្តនៅធ្វើការល្អនៅឡើយ ត្រូវចេះធ្វើអំពើល្អខ្លះទៅ ! កុំ« ពេក » !។

Comments