ដោយខ្លួនឯងផ្ទាល់

D

រឿងមួយទៀតគឺការធ្វើសមាធិសម្រាប់អ្នកដែលទើបនឹងចាប់ផ្តើមគឺដើម្បីដឹងពីលក្ខណៈចិត្តរបស់ខ្លួន ដោយខ្លួនឯងផ្ទាល់ គឺវាពិបាកបន្តិចបន្តួចដែរ ពីព្រោះអ្វីៗគឺជាលើកតំបូងក្នុងជីវិតរស់នៅរបស់ខ្លួនដែលត្រូវកត់សម្គាល់ពីរលកគំនិតខ្លួនឯង ។ តាមពិតយើងតែងតែទទួលស្គាល់វា ប៉ុន្តែយើងមិនដឹងថាយើងបានស្គាល់វាច្បាស់ប៉ុណ្ណានោះទេ ព្រោះថាវាងាយស្រួលក៏ដូចជាពិបាក ។ ដូច្នេះចំពោះអ្នកទើបតែចាប់ផ្តើមដំបូងយើងត្រូវការអ្វីមួយក្នុងភាពជាក់លាក់នោះគឺការយល់ដឹងពីទ្រឹស្តីឲ្យបានត្រឹមត្រូវជាមុនសិន ។ ដំបូងយើងនិយាយពីការតាំងអធិដ្ឋានចិត្តជ្រកកោនដោយស្មោះសចំពោះសេចក្តីល្អដែលយើងត្រូវតែមាននោះគឺសីលយ៉ាងទាបចាប់ពីសីល៥ឡើងទៅ ដោយមានការលះបង់យ៉ាងពេញលេញជាមួយពេលវេលាក្នុងការប្រតិបត្តិ ហើយយើងនិយាយអំពីការអធិដ្ឋានចិត្តមួយទៀត គឺសូម្បីតែត្រូវស្លាប់ក្នុងពេលប្រតិបត្តិក៏មិនរាថយឡើយ ! ប៉ុន្តែគេមិនដែលឃើញមនុស្សស្លាប់ដោយសារតែសមាធិនោះទេ ។ បន្ទាប់មកបន្ទាប់ពីនិយាយពាក្យអធិស្ឋានទាំងនេះដោយការលះបង់និងការអាណិតអាសូរចំពោះសព្វសត្វរួចហើយត្រូវពិនិត្យគំនិតរបស់យើងថា វាគ្មានភាពស្មោកគ្រោកក្នុងនេះទេ ហើយជាទម្រង់នៃការអាណិតអាសូរនិងការលះបង់នៅគ្រានេះ ។ ដើម្បីរក្សាចិត្តឲ្យវានៅស្ងៀមយើងគ្រាន់តែសង្កេតចលនាគំនិតព្រោះវាកំពុងតែតភ្ជាប់ជាមួយការទទួលស្គាល់ធម្មជាតិនៃចិត្តខ្លួនឯង ចូរកុំប្រតិកម្មទៅជាមួយអ្វីឲ្យសោះ ! បន្ទាប់មកជាការពិតណាស់បន្ទាប់ពីនោះការទទួលស្គាល់ពីធម្មជាតិនៃចិត្តគឺដូចជាភាពប្រែប្រួលកើតរលត់ មិនឋិតក្រោមអំណាចយើងជាដើម ។ វាមិនមែនជាការលះបង់អ្វីទេ​ មិនមែនជាការអាណិតអាសូរខ្លួននិងអ្នកដទៃមិនមែនជារឿងណាមួយនោះទេ ប៉ុន្តែវាគឺត្រឹមតែជាគំនិត ! ។
ការមើលឃើញការពិតដោយខ្លួនឯងវាជាប្រាជ្ញាដ៏សំខាន់បំផុតដែលយើងមិនធ្លាប់មានមកពីមុន សូម្បីតែមួយភ្លែតក៏ដោយសម្រាប់រឿងនេះ គឺវានាំឲ្យមានការផ្លាស់ប្តូរបាន វានឹងបន្សុទ្ធកម្ម ដោយការផ្លាស់ប្តូរចេតសិកល្អៗ ដែលយើងមិនធ្លាប់មានមកពីមុន ដូច្នេះវាគឺជាគុណធម៌ដ៏អស្ចារ្យសម្រាប់ជីវិតមនុស្សជាទូទៅ ។

Comments