ជីវិតគឺជាឆាកល្ខោន

D

ជីវិតគឺជាឆាកល្ខោន ដែលម្នាក់ៗ ត្រូវលេងម្នាក់មួយរឿង ! ដើម្បីឲ្យល្អមើលម្នាក់ៗត្រូវខំប្រឹងសម្តែងឲ្យបានសមរៀងៗខ្លួន តួជាចៅហ្វាយខំសម្តែងឲ្យសមជាចៅហ្វាយ តួបំរើត្រូវខំសម្តែងឲ្យសមជាតួបំរើ ការដែលចង់ឲ្យគេដូរតួចាំតែគេដូរងាយៗតើ ! ព្រោះគេញៀនក្នុងការសម្តែងនោះខ្លាំងណាស់ គេត្រូវខំសម្តែងឲ្យសមដើម្បីបានទទួលការសរសើរ ។ ម្នាក់ៗលេងរឿងរៀងខ្លួន អ្នកត្រូវដើរតួជាប្រពន្ធជាមួយប្តីកាច ពេលប្តីវាយម្តងៗត្រូវខំយំឲ្យសមដើម្បីឲ្យគេអាណិត ឯប៉ូលីសដើរតួជាអ្នកចាប់ប្តីដាក់គុក បើត្រូវដេកពេទ្យនោះពេទ្យក៏ខំដើរតួតាមភារៈរបស់ខ្លួនដែរ។សង្គមល្ខោន តួល្ខោនទាំងអស់ ត្រូវស្គាល់ចំណងជើងរឿង ស្គាល់សាច់រឿងដែលខ្លួនត្រូវដើរតួ ត្រូវដឹងពីការចាប់ផ្តើមនិងដឹងពីទីបញ្ចប់របស់ខ្លួន ពុំនោះទេការសម្តែងមិនសីុសង្វាក់គ្នាឡើយ ហើយបើនៅតែចង់ដើរតួរហូតរមែងតែងត្រូវគេជេរជាធម្មតា ព្រោះដើរតួយូរលែងសមផង ហត់ខ្លួនអត់ប្រយោជន៍ផង ! ។ 

Comments