អធិសីលសិក្ខាឈ្មោះថាមានលំអព្រោះនាំមកនូវគុណមានការបិទអបាយភូមិនឹងជាបាតរបស់សមាធិជាដើម អធិចិត្តសិក្ខា(សមាធិ)ឈ្មោះថាមានលំអព្រោះនាំមកនូវគុណមានឥទ្ធិវិធីនឹងជាបាតនៃវិបស្សនាជាដើម អធិបញ្ញាសិក្ខា(វិបស្សនា)ឈ្មោះថាមានលំអព្រោះបានជំរះចិត្តរបស់ខ្លួនឲ្យបានល្អផូរផង់ផ្តាច់បង់អនុស័យ នេះគឺជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ! (សុ . ទី . ភាគទី១៦ ទំព័រ ១០៣ ) សូមអនុមោទនា !

