ស្នេហាគឺជាធម្មជាតិតែត្រូវឋិតនៅក្នុងក្របខ័ណ្ឌសីលធម៌ជានិច្ច !
ជាយូរមកហើយយើងមិនបានអើពើនឹងភាពគ្មានសណ្តាប់ធ្នាប់ក្នុងរឿងស្នេហារបស់ក្មេងៗដែលដូចជាមានជាតិពុលក្នុងខួរក្បាលជាប្រភពនាំឲ្យមានមូលដ្ឋានលើឧក្រិដ្ឋកម្មនោះទេ ហើយអំពើហិង្សាកាន់តែច្រើនឡើងដែលពួកគេកំពុងធ្វើក្នុងការប្រជែងយកស្នេហាគ្នា ។ ផលវិបាកនៃការចិញ្ចឹមទំយើកូន ចង់បានអីបាននឹង លើកលែងតែផ្កាយ ព្រះអាទិត្យ ព្រះច័ន្ទទើបយកមិនបាន អ្វីនៅលើផែនដី ម៉ែឪយកឲ្យទាល់តែបាន នេះហើយនាំឲ្យកូនត្រូវតែយកឲ្យបាននូវរបស់ដែលខ្លួនប៉ងប្រាថ្នាដោយគ្មានហេតុផលត្រឹមត្រូវ ។ ស្នេហាគេមិនអាចបង្ខំបានទេ ! ការបង្ខំយករូបកាយដោយកម្លាំងកាយគឺបានត្រឹមតែធ្វើអំពើឧក្រិដ្ឋកម្មសឹងតែគ្រប់ទីកន្លែង ។ ឧក្រិដ្ឋជនដែលធ្វើមនុស្សឃាតស្ទើរតែគ្រប់រូបគឺជាបុរស យើងទាំងអស់គ្នាគួរតែនិយាយបន្ថែមទៀតអំពីបញ្ហានេះ ។
ក្មេងៗធ្វើខុស កំហុសគឺមកពីមនុស្សចាស់ទាំងអស់ ! ត្រូវប្រុងប្រយ័ត្នក្នុងការអប់រំកូនចៅទាំងអស់គ្នា ។

