តើអ្វីជាកម្លាំងជីវិត ?

D

កំលាំងជីវិត ! តើអ្វីជាកម្លាំងជីវិត ? វាទទួលបានពីណា និងមានប្រយោជន៍ដូចម្តេច?
កំលាំងជីវិតឬឋាមពលជីវិត វាគឺជាកម្លាំងកាយនិងកម្លាំងចិត្តនេះឯង ឬឋាមពលកាយចិត្ត។វាជារបស់ដែលមើលមិនឃើញ តែសំខាន់បំផុតសម្រាប់ជីវិត បើគ្មានកម្លាំងនេះទេគឺជីវិតឥតប្រយោជន៍អ្វីឡើយ។អាថ៌កំបាំងនៃជោគជ័យឬបរាជ័យក្នុងជីវិតគឺឋិតនៅលើជំនាញរបស់មនុស្សម្នាក់ៗក្នុងការប្រើឋាមពលកំលាំងនេះឯង កំលាំងនេះកើនខ្លាំងគឺដោយសារការអត់ធន់(ខន្តី)ការតស៌ូព្យាយាម។ការសិក្សារៀនសូត្រដែលទទួលបានលទ្ធផលមិនដូចគ្នាគឺសិស្សខ្លះបានយកឋាមពលចិត្តជះទៅលើស្នេហា ខ្លះរាយមាយប្រដេញតាមសំភារៈផ្សេងៗ អ្នកមានជោគជ័យខ្ពស់គឺយកឋាមពលចិត្តផ្តោតតែលើការសិក្សាមួយមុខប៉ុណ្ណោះ។អ្នកខ្លះមាឌធំប៉ុណ្ណាណីកំលាំងកាយពេញខ្លួនតែបែរជាស្លាប់ ព្រោះតែអស់កម្លាំងចិត្ត អ្នកធ្វើអត្តឃាតសុទ្ធតែជាអ្នកគិតឲ្យអស់កំលាំងចិត្តសំរាប់តស៌ូក្នុងជីវិត ព្រោះហេតុនេះកម្លាំងជីវិតគឺឋិតនៅលើការគិតនេះឯង។ គិតឲ្យកើតការតស៌ូ គិតឲ្យកើតការព្យាយាម គិតឲ្យកើតការអត់ធន់ កម្លាំងឋាមពលចិត្តគឺឋិតនៅលើការគិតទាំងអស់ គិតឲ្យសុខវាសុខ គិតឲ្យទុក្ខវាទុក្ខ ដូច្នេះបុព្វការីជនទាំងអស់ត្រូវចេះជួយផ្តល់មូលដ្ឋានការគិតឲ្យដល់កូនចៅ មិនត្រូវបង្ខិតបង្ខំឲ្យគ្នាដើរតាមគំនិតចាស់គំរឹលរបស់ខ្លួនឡើយ។មនុស្សមានជោគជ័យក្នុងជីវិតគឺសុទ្ធតែជាមនុស្សដែលពូកែគិតទាំងអស់ មិនមែនជាមនុស្សដេកចាំព្រេងសំណាងឡើយ៕

Comments