រដូវធ្លាក់ទឹកកកមកដល់ម្តងៗ

D

នៅភ្នំអាល់ប្រទេសបារាំង រដូវធ្លាក់ទឹកកកមកដល់ម្តងៗអ្នកជិះស្គីរបួសបាក់ដៃបាក់ជើងស្លាប់និងរបួួសយ៉ាងច្រើន ធ្វើឲ្យរដ្ឋាភិបាលបារាំងឈឺក្បាលជាខ្លាំង។រដ្ឋបាលស្រុកបានទៅធ្វើមន្ទីរពេទ្យនៅជើងភ្នំ ស្រាប់តែកំណើនរបួសកើនកាន់តែខ្លាំងឡើង គឺមកពីគេព្រហើនអាងមានពេទ្យនៅជិត។ចៅហ្វាយក្រុងបានដូរមន្ត្រីនោះចោលភ្លាម អ្នកមកក្រោយគេបានពិនិត្យសភាពការណ៍ហើយ គេពិចារណាយ៉ាងល្អិតល្អន់ ទើបមានចំណាត់ការ គឺគេរៀបចំកន្លែងដែលគ្មានគ្រោះថ្នាក់ទុកសម្រាប់អ្នកមិនទាន់ចេះលេង ហើយគេកំណត់អាយុដែលអាចមកលេងបាន ក្រៅពីនោះអ្នកមិនចេះគឺគេឲ្យគ្រាន់តែឈរទស្សនាតែប៉ុណ្ណោះ។ចំណាត់ការថ្មីនេះធ្វើឲ្យអ្នកលេងមិនមានគ្រោះថ្នាក់ដូចមុនទៀតឡើយ ការដោះស្រាយបញ្ហាត្រូវដោះឲ្យចំគោលដៅ ដោយមិនបន្សល់ទុកនូវផលវិបាកតាមក្រោយទើបជាការល្អ៕

Comments