គំនិតដែលចេះតែពេញចិត្តខ្លួនឯង

D

គំនិតដែលចេះតែពេញចិត្តខ្លួនឯងគឺជាប្រភពនៃការរងទុក្ខវេទនាទាំងអស់របស់យើង ។ យើងត្រូវកំណត់អត្តសញ្ញាណចិត្តខ្លួនឯងថាដូចជាខ្មោចអារក្សមួយក្បាលដែលតាមបំផ្លាញសេចក្តីល្អរបស់ខ្លួនឯង ហើយតាំងចិត្តឲ្យរឹងមាំថា«ខ្ញុំនឹងលុបបំបាត់វាឲ្យបាន»។
តើនរណាជាអ្នកដឹកនាំយើងឱ្យមានបញ្ហានិងទុក្ខវេទនាទាំងអស់ដែលយើងមិនចង់បាន ? តើនរណាជាអ្នកដឹកនាំយើងឲ្យមកកាន់លោកនេះនិងបន្តទៅលោកខាងមុខទៀត ? គឺគំនិតពេញចិត្តខ្លួនឯងនេះហើយដែលចេះតែនាំយើងឲ្យកើតស្លាប់ ស្លាប់កើតមិនឈប់ឈរ ។

Comments