ឋាមពលចិត្តផ្ទៃបាត

D

ឋាមពលចិត្តផ្ទៃបាត(Sub consciousness) តែងដឹងពីអ្វីដែលត្រូវធ្វើជាមុន ហើយបើសិនជាគេធ្លាប់មានពិសោធក្នុងភពមនុស្សនេះមកថ្មីៗ(ស្លាប់ពីមនុស្សមកកើតជាមនុស្ស មិនទៅភពឆ្ងាយៗ) នោះគេមិនចាំបាច់ទាមទារពេលវេលា សម្រាប់ការយល់ដឹងពីបញ្ហានេះទេ(ក្មេងខ្លះដឹងមុនរហូត ដល់ចាស់ទៅបានលែងសូវដឹង) ។ មនុស្សម្នាក់ដែលជីវិតជួបភាពទាល់ច្រក អស់ផ្លូវដោះស្រាយហើយ គឺមានតែឈរស្ងៀមត្រៀមខ្លួនចាំស្តាប់ការបញ្ជាពីឋាមពលចិត្តនោះមកវិញតែប៉ុណ្ណោះ ព្រោះហេតុនេះសមាធិគឺចាំបាច់ណាស់ដែលត្រូវអភិវឌ្ឍឲ្យបានល្អ ឲ្យក្លាយជាផ្នែកមួយនៃជីវិតនិងជាគោលការចាំបាច់មិនអាចខានបាន គឺដើម្បីថែរក្សាជីវិតខ្លួនឯងឲ្យមានក្តីសុខ ។ ព្រោះសមាធិគឺជាបច្ចេកទេសពង្រីកសមត្ថភាពឋាមពលចិត្តនេះឯង សមាធិគឺជាការផ្លាស់ប្តូរស្ថានភាពមនសិការៈ ផ្លាស់ប្តូរវិធីគិតដល់ក្នុងជំរៅចិត្ត ជាដើមចមនៃការយល់ដឹងពីច្បាប់ធម្មជាតិក្នុងសកលលោក « សមាធិគឺជាការបញ្ជូនសារ និង ទទួលសារ របស់ឋាមពលចិត្ត យ៉ាងមានប្រសិទ្ធិភាព » ទាល់តែចិត្តស្ងប់ ទើបអំណាចឋាមពលចិត្តចម្រើនឡើង ចេញមុខធ្វើការបម្រើម្ចាស់វា សមតាមក្តីប៉ងប្រាថ្នាបាន ។ ទើបព្រះពុទ្ធត្រាស់ថា សុខដទៃស្មើដោយសេចក្តីស្ងប់មិនមានឡើយ !

Comments