ចេះលើកលែងទោសឲ្យខ្លួនឯង ប៉ុន្តែមិនមែនចេះតែលើកលែងកំហុសរបស់ខ្លួនឯងនោះទេ បើខ្លួនខុស ត្រូវចេះស្តីបន្ទោសខ្លួនឯងហើយ កុំធ្វើឲ្យមានជាលើកទីពីរទៀត ។ មនុស្សមិនសូវចេះមើលឃើញអ្វីដែលខ្លួនមានហើយនោះទេ គេតែងមើលឃើញអ្វីដែលខ្លួនគេគ្មាន ទើបចេះតែធ្វើឲ្យចិត្តរត់ចោលខ្លួន ទាល់តែអង្គុយបិទភ្នែកទើបចិត្តចេះមើលឃើញខ្លួនឯងបាន ។ នៅពេលដែលមនុស្សមានសតិស្មារតីចេះដាស់តឿនខ្លួនឯងហើយ គេនឹងមើលឃើញការពិតគ្រប់ទីកន្លែង ព្រោះការពិតគឺជាអ្វីទាំងអស់ដែលខ្លួនគេមាននោះហើយ ! ។

