ការរស់នៅគឺពោរពេញទៅដោយការប្រកួតប្រជែង ប្រជែងគ្នាឡើងឋានៈតួនាទី ប្រជែងគ្នាយកតំណែង ផ្តួលគ្នាយកមុខរបរជាដើម នេះហើយជាលោកិយធម៌។
បើមានគូប្រកួតក្នុងការរស់នៅឬនៅក្នុងការងារ តំបូងមិនត្រូវគិតថាតើធ្វើយ៉ាងណាដើម្បីផ្តួលដៃគូឲ្យបាននោះទេ តែត្រូវគិតថា ធ្វើយ៉ាងណាដើម្បីកុំឲ្យដៃគូផ្តួលខ្លួនបានវិញ ព្រោះយើងគឺជាជនស្លូតត្រង់ដើរតាមគន្លងពុទ្ធសាសនា យើងមិនដែលគិតបៀតបៀនអ្នកដទៃមុនឡើយ រកវិធីទប់ទល់ បើគេពិតជាវាយលុក បន្ទាប់មកទើបរកវិធីយកឈ្នះឲ្យបាន ដើម្បីឲ្យគេរាងចាល ទាំងនេះសុទ្ធតែជាការបង្កពៀរវេរាដាក់គ្នានេះឯង ។ នេះហើយដែលជាមូលហេតុធ្វើឲ្យលោកយាយវិសាខា លើកដៃបួងសួងរាល់ព្រឹក « សូមកុំឲ្យជួបពាល កុំបីបានពោលពាក្យសូម្បីតែមួយម៉ាត់ជាមួយពាលនោះ ! » ។

